បរាជ័យ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កាណាដា-អឺរ៉ុប​ផ្ដល់​សញ្ញា​មិន​ល្អ

បរាជ័យនៃការចរចាពាណិជ្ជកម្មរវាងកាណាដា និងសហភាពអឺរ៉ុប គឺជាសញ្ញាមួយទៀតនៃភាពជាប់គាំងនៃសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP ទោះបីជាមានការជជែកគ្នារវាងក្រុងអូតាវ៉ា និងក្រុងប៊្រុចសែលអស់រយៈពេល ៧ឆ្នាំហើយក្ដី ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា-អឺរ៉ុប បានខិតដល់ភាពទាល់ច្រកទៀតហើយកាលពីថ្ងៃសុក្រកន្លងមកនេះ បន្ទាប់ពីតំបន់ Wallonia របស់ប្រទេសប៊ែលហ្ស៊ិក បានច្រានចោល ដែលធ្វើឲ្យអឺរ៉ុបពិបាកអនុម័តកិច្ចព្រមព្រៀងនេះ។

នេះគឺជាសញ្ញារាំងស្ទះមួយសម្រាប់កិច្ចព្រមព្រៀងមួយទៀត គឺដៃគូវិនិយោគ និងពាណិជ្ជកម្មកាត់មហាសមុទ្រអាត្លង់ទិក រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលប្រឈមមុខនឹងការជំទាស់ពីភាគីទាំងសងខាង៕

ដៃគូពាណិជ្ជកម្មមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀមដ៏ធំមួយបានជាប់គាំងរួចទៅហើយរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសតំបន់ប៉ាស៊ីហ្វិក ១១ទៀតនោះ ក៏នឹងបរាជ័យផងដែរ ដោយសារសភាអាមេរិកបដិសេធអនុម័តយល់ព្រម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ