ហ្វីលីពីន​បន្ត​កែ​សម្ដី​​ជុំ​វិញ​​​ការ​ប្រកាស “ចែក​ផ្លូវ”​ ពី​អាមេរិក

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay (រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

ប្រមុខកាទូតហ្វីលីពីន បានថ្លែងកាលពីថ្ងៃម្សិលមិញថា អាមេរិកនៅតែជា  “មិត្តជិតដិតបំផុត” របស់ហ្វីលីពីន ប៉ុន្តែ ក្រុមម៉ានីលចង់បំបែកខ្លួនចេញពី “ផ្នត់គំនិតពឹងផ្អែក និងរណបអាមេរិក” ហើយជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសដទៃទៀត។

នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay នៅ ២ថ្ងៃក្រោយពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ប្រកាសពីការ “ចែកផ្លូវ” ពីក្រុងវ៉ាស៊ីងតោន។

លោក Yasay បញ្ជាក់ជំហរបែបនេះ នៅលើហ្វេសប៊ុករបស់លោក ដែលត្រូវបានដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដោយលោកបញ្ជាក់ថា សម្ដីលោក ឌូទើតេ មិនខុសនោះឡើយ។

លោក Yasay សរសេរថា ពាក្យ “ចែកផ្លូវ” មានន័យថា បែកចេញពីផ្នត់គំនិតពឹងផ្អែក និងរណបទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ លោកបន្តថា លោក ឌូទើតេ បានប្រាប់ទៅមេដឹកនាំចិន លោក ស៊ី ជិនពីង ថា បើអាមេរិកមិនមានឆន្ទៈជួយទេ ហ្វីលីពីននឹងគូសវាសវាសនាដោយខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ