រយៈពេល១០​ខែការបង្ក្រាប​គ្រឿងញៀនកើនឡើង​៣០%

លោកមាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(រូបភាពពីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ថា រយៈពេល១០ខែដំបូងនៅឆ្នាំ២០១៦ នេះ ការចុះបង្ក្រាបគ្រឿងញៀនបានបង្កើនឡើង៣០% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា កាលពីឆ្នាំ២០១៥។

លោកមាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញថា ការបង្កើនចំនួននៃការចុះបង្ក្រាបនេះ គឺបានធ្វើសមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនបានជិត៩ពាន់នាក់ក្នុងរយៈពេល១០ខែ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍នគរបាលបានបង្ហាញថា រាជធានីខេត្តដែលសមត្ថកិច្ចចុះបង្ក្រាបបានច្រើនជាងគេនោះគឺ រាជធានីភ្នំពេញ, កំពង់ចាម, ព្រះសីហុន, កណ្តាល, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ព្រៃវែង, កោះកុង និងបណ្តាខេត្តមួយចំនួន ទៅតាមវិសាល ភាពនៃការប្រព្រឹត្តបទល្មើស និងការរីករាលដាលដែលបង្ក ដោយឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ។

ចំណែកក្រុមមនុស្សប្រើប្រាស់សមត្ថកិច្ចរកឃើញអ្នកដែលមានអាយុចាប់ពី ១៨ដល់៣៥ឆ្នាំ ហើយប្រភេទគ្រឿងញៀនភាគច្រើន ពួកគេប្រើប្រាស់គ្រឿងញៀន មេតាំហ្វេតាមីន ប្រភេទក្រាមម្សៅ ដែលពីមុនពួកគេប្រើ ប្រាស់គ្រឿងញៀន មេតាំហ្វេតាមីនប្រភេទគ្រាប់ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ