ទង់ជាតិចិន និងទង់ជាតិតៃវ៉ាន់។

មេដឹកនាំជាន់ខ្ពស់នៃបក្សប្រឆាំងនៅតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលមានភាពតានតឹង

មេដឹកនាំ​ជាន់​ខ្ពស់ ​នៃ​គណបក្ស​គួមីងតាង (Kuomintang) ដែល​ជា​គណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃ​វ៉ាន់ នឹង​បំពេញ​ទស្សន​កិច្ច​ទៅកាន់ប្រទេសចិន ក្នុង​សប្ដាហ៍​នេះ និង​ជួប​ជាមួយអ្នក​បង្កើត​គោល​នយោបាយ​កំពូល​របស់​កោះតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធា និងនយោបាយរវាងចិន និងតៃវ៉ាន់។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

CIA ថាចិនបញ្ជាឱ្យកងទ័ពត្រៀមឈ្លានពានកោះតៃវ៉ាន់ត្រឹមឆ្នាំ២០២៧

នាយក​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀម​ខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada ជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខអាមេរិក-ជប៉ុន ឆ្នាំ២០២៣ នៅក្រសួងការបរទេសក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រួយបារម្ភថា ការឈ្លានពានតៃវ៉ាន់ដោយចិនអាចនឹងកើតឡើង

រដ្ឋមន្ត្រី​ការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើង​នៅថ្ងៃពុធម្សិលមិញ ដោយហាក់សម្ដែងជាការសង្ស័យថា ការបង្កើនសកម្មភាពយោធារបស់ចិន នៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃ​ការឈ្លាន​ពាន​ដោយ​ទីក្រុង​ប៉េកាំង​នៅលើដែនកោះមួយនេះ ដែលអាចនឹងកើតមានឡើងនៅពេលខាងមុខនេះ។

ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មីទៀត

យោធាចិនបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​​កោះតៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​សមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ដោយ​ក្រសួងការពារជាតិតៃវ៉ាន់បានរាយ​ការណ៍​ថា ខ្លួន​បាន​ឃើញ​យន្ត​ហោះ​ចម្បាំងចិនចំនួន៥៧​គ្រឿង។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងជួបលោក ចូ បៃដិន នៅឯសេតវិមាននៅសប្ដាហ៍ក្រោយ

សេតវិមាន បាន​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅ​ឯសេតវិមាន​ នៅថ្ងៃទី​១៣ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​លើប្រធាន​បទមួយ​ចំនួនដែលទាក់ទង​នឹងប្រទេស​កូរ៉េខាង​ជើង អ៊ុយក្រែន ភាព​តាន​តឹង​រវាង​ចិនជាមួយតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកប​ដោយ​សេរី​និង​បើក​ចំហ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

តៃវ៉ាន់​នឹង​បង្កើន​រយៈពេល​នៃ​កាតព្វកិច្ច​យោធា​ដល់​១ឆ្នាំ ដោយសារ​ការ​គំរាមកំហែង​ពី​ចិន​កាន់តែខ្លាំងឡើង

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់នឹងបង្កើនរយៈពេលនៃកាតព្វកិច្ចយោធាចាប់ពី៤ខែ ដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដោយសារមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។

យន្តហោះចម្បាំង F-16V នៅឯមូលដ្ឋានទ័ពអាកាស ខណៈដែលយោធាតៃវ៉ាន់ធ្វើសមយុទ្ធសម្រាប់ការពង្រឹងការត្រៀមខ្លួនមុនចូលឆ្នាំចិន ចំពេលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

តៃវ៉ាន់​ថា​យន្តហោះ​កងទ័ពអាកាស​ចិន​ចំនួន​៤៣គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​នៃ​ច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូនេះថា ទីក្រុង​ប៉េកាំង​កំពុង​បន្តសកម្ម​ភាព​យោធា​របស់​ខ្លួន​នៅ​ជិតដែនកោះមួយនេះ ក្រោយពីយន្តហោះចំនួន៤៣​គ្រឿងរបស់​កងទ័ព​អាកាសចិន បានហោះឆ្លងកាត់ខ្សែប​ន្ទាត់ [មធ្យម] នៃច្រកសមុទ្រតៃវ៉ាន់ កាលពីម្សិលមិញ។

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ ក្នុង​ពេល​បោះឆ្នោត​តំបន់ ​ក្នុង​ទីក្រុង Taipei ដែនកោះតៃវ៉ាន់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតី​តៃវ៉ាន់​លាលែង​ពី​តំណែង​ជា​ប្រធានបក្ស បន្ទាប់​ពី​ចាញ់ឆ្នោត​នៅ​ថ្នាក់មូលដ្ឋាន

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បន្ទាប់លោកស្រីបានចាញ់ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

តៃវ៉ាន់ជំរុញចិនបញ្ឈប់ការគំរាមកំហែងផ្នែកកម្លាំងយោធាមកលើខ្លួន

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរតែបញ្ឈប់​ការ​គំរាមកំហែង​ផ្នែក​កម្លាំង​យោធាមកលើដែនកោះរបស់ខ្លួន ហើយជំនួសមកវិញនូវការ​រក្សាសន្តិភាព និងស្ថិរភាព។

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។

អាមេរិក​ពិចារណា​ក្នុង​ការ​ផលិត​អាវុធ​រួមគ្នា​ជាមួយ​តៃវ៉ាន់

សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយតៃវ៉ាន់ ដែល​ជាគំនិតផ្ដួចផ្ដើម​មួយមានបំណងពន្លឿនការផ្ទេរអាវុធ ដើម្បីជួយពង្រឹងការការពាររបស់ទីក្រុង​តៃប៉ិ​ ពីប្រទេស​ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ