អឺរ៉ុប​រឹត​បន្តឹង​សន្តិសុខ​ថ្ងៃ​បុណ្យ​ណូអែល​ក្រោយ​ការវាយ​ប្រហារ​នៅ​ប៊ែរឡាំង

វត្តមាន​ប៉ូលិស​នៅទីតាំងទេសចរណ៍មួយ​(រូបភាពពី​ទីភ្នាក់​ងារ​Reuters)

ខណៈ​ដែល​បណ្ដា​ប្រទេស​ជាច្រើន​ប្រារព្ធ​បុណ្យ​ណូអែល​នោះ ទីក្រុង​នានា​ក្នុង​ទ្វីប​អឺរ៉ុប បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កើត​មាន​ករណី​បើក​រថយន្ត​បំបុក​មនុស្ស​នៅ​ទីក្រុង​ប៊ែរឡាំង​នៅ​សប្ដាហ៍​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ដដែល នៅ​ឯ​ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវកម្ម​ឥស្លាម​និយម​ជ្រុល​នា​ពេល​កន្លង​មក​នោះ ប៉ូលិស​បាន​បង្កើន​វត្តមាន​របស់​ពួកគេ​នៅ​តាម​ទីតាំង​ទេសចរណ៍​នានា នៅ​តាម​បណ្ដា​ទីក្រុង​ធំៗ និង​តំបន់​មាន​ប្រជាជន​ច្រើន​កុះករ។

ជន​ជាតិ​ទុយណេស៊ី អានីស អាំរី អាយុ ២៤ឆ្នាំ គឺ​ជា​ជន​សង្ស័យ​នៃ​ការ​បើក​ឡាន​ធំ​បំបុក​មនុស្ស​នៅ​ទីក្រុង​ប៊ែរឡាំង ដែល​បាន​សម្លាប់​មនុស្ស ១២​នាក់។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ប៉ូលិស​អ៊ីតាលី​បាញ់​ស្លាប់​នៅ​ជិត​ទីក្រុង​មីឡង់ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​មក បន្ទាប់​ពី​ជន​នេះ​បាន​ទាញ់​កាំភ្លើង​តម្រង់​ដាក់​ប៉ូលិស​អំឡុង​ពេល​ត្រួត​ពិនិត្យ។

ជន​នេះ បាន​គេច​ខ្លួន​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ឆ្លង​កាត់​ប្រទេស​បារាំង​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ដោយ​គ្មាន​នរណា​ដឹង​នោះ​ឡើយ នោះ​ក៏​ដោយសារ​តែ​អឺរ៉ុប​បើក​ចំហរ​ព្រំដែន​រួម​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ