ជនជាតិឥណ្ឌូនេស៊ី២នាក់ត្រូវបណ្តេញចេញពីសិង្ហបុរីសង្ស័យគាំទ្រពួកIS

ជនជាតិឥណ្ឌូនេស៊ី២នាក់ត្រូវបានបណ្តេញចេញពី ប្រទេស​សិង្ហបុរី បន្ទាប់ពីមានការសង្ស័យថា  ពួកគេមានបំណងធ្វើដំណើរទៅកាន់ប្រទេស៊ីរីតាមរយៈ ការឆ្លងកាត់ប្រទេស​សិង្ហបុរី  ហើយមានការគត់សម្គាល់មួយចំនួន​ថា ពួកគេអាចជាអ្នកគាំទ្រសកម្មភាពរបស់ពួកIS។​

សារព័ត៌មានChannel News Asia របស់សិង្ហបុរីបានចុះផ្សាយថា មុននឹងបណ្តេញអ្នកទាំងពីរនេះចេញ រដ្ឋាភិបាលសិង្ហបុរី​ បានផ្តល់ដំណឹងនេះ ទៅរដ្ឋាភិបាល​ឥណ្ឌូនេស៊ី។​​

The Jakarta Post  បានចុះផ្សាយថា អ្នកទាំងពីរមានបុរសម្នាក់អាយុ៤០ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី និង ស្ត្រីម្នាក់ទៀត​មានស្រុកកំណើតនៅខាងលិចកោះចាវា។​

អ្នកនាំពាក្យនគរបាលនៅកោះ Riau ថ្លែងថា អ្នកទាំងពីរនេះ បានបញ្ជូនដល់ដៃនគរបាលរបស់ឥណ្ឌូនេស៊ីរួចហើយ  ចំណែកសមត្ថកិច្ចបន្តការស៊ើបអង្កេតបន្ថែមទៀត លើប្រវត្តិរូប និង សកម្មភាពបច្ចុប្បន្នរបស់អ្នកទាំងពីរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ