នាយករដ្ឋមន្ត្រីសិង្ហបុរីថាសេដ្ឋកិច្ចរីកចម្រើនតិចតួចតែមិនមានអ្វីបារម្ភទេ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបភាពពីទីភ្នាក់​ងារ​ Channel News Asia )

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ថ្លែងនៅថ្ងៃសុក្រម្សិលមិញ ក្នុងវេទិកាមួយ​រៀបចំ​ដោយ   EDB Society និង Straits Timesថា អត្រាកំណើនសេដ្ឋកិច្ច ប្រទេសនេះ រីកម្រើនតិចតួច​ប៉ុន្តែមានស្ថិរភាពមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។​

ឆ្លើយតបនឹងសំនួរថា សិង្ហបុរី មានអត្រាកំណើនសេដ្ឋកិច្ចប៉ុន្មានប្រចាំឆ្នាំ? លោក Lee ថ្លែងថា រដ្ឋាភិបាលមិនមានអ្វីអន្ទះសារ ឬបារម្ភ ចំពោះស្ថានភាពសេដ្ឋកិច្ចទេ ប៉ុន្តែកំពុងតែតាមដាន និង យកចិត្តទុកដាក់​យ៉ាងប្រុងប្រយ័ត្នបំផុតចំពោះគោលដៅដែលត្រូវទៅ។​

លោកថ្លែងថា អត្រាកំណើនសេដ្ឋកិច្ច ១,៨ ភាគរយ កាលពីឆ្នាំមុន គឺតិចជាងអ្វីដែល ពួក គេសង្ឃឹម ប៉ុន្តែពួកគេអាចទទួលយកបាន។ លោកថា ឆ្នាំនេះនឹងធ្វើឲ្យប្រសើរឡើង គឺប្រសើរ ជាងបួនត្រីមាសកាលពីឆ្នាំមុន​។​

លោក Leeថ្លែងថា ប្រសិនជា អាចធ្វើឲ្យមានអត្រាកំណើនសេដ្ឋកិច្ច ២ទៅ៣ ភាគរយ ប្រហែល១០ឆ្នាំជាប់ៗគ្នានោះ គឺជារឿងល្អហើយ ដែលលោកថា អាចមានស្ថិរភាពរយៈពេលវែង ក្នុងការធ្វើឲ្យការរស់នៅមានស្តង់ដារ សម្រាប់ប្រជាជន។​

ប៉ុន្តែលោកថា ក្នុងរយៈពេលខ្លីនេះ លោកគ្រាន់តែចង់ធ្វើឲ្យច្បាស់ថា វាកំពុងធ្លាក់ចុះឬ កើនឡើង ដើម្បីគ្រប់គ្រង បើធ្លាក់់ចុះគឺ កុំឲ្យធ្លាក់ចុះខ្លាំងពេក គឺឲ្យសេដ្ឋកិច្ចមានភាពល្អប្រសើរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ