តួកគី​គ្រោង​បញ្ជូន​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ត្រឡប់​មក​វិញ ដោយ​សង្ស័យ​ចង់​ចូល​រួម​ក្រុម​បះបោរ​នៅ​ស៊ីរី

ក្រុម​ប៉បោរ​ឥស្លាម​​(រូបភាពពី​ទីភ្នាក់​ងារ​ Channel News Asia)

អាជ្ញាធរ​តួកគី​គ្រោង​នឹង​បញ្ជូន​ជន​ជាតិ​ឥណ្ឌូនេស៊ី​ប្រហែល ១​០០០​នាក់ ដែល​គេ​សង្ស័យ​ថា ព្យាយាម​ចូល​រួម​ជាមួយ​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ឥណ្ឌូនេស៊ី។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី លោក Rikwanto បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា អ្វីដែល​ប៉ូលិស​ឥណ្ឌូនេស៊ី​ទទួល​បាន​ពី​តួកគី គឺ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជិត ១០០០​នាក់ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ។ ពលរដ្ឋ​ទាំង​នោះ មក​ពី​តំបន់​នានា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក​បន្ថែម​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី​ទាំង​នោះ សព្វ​ថ្ងៃ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន និង​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​តួកគី។

បើ​តាម​អ្នកនាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី នៅ​ពេល​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់ ពលរដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​មក​វិញ។

អាជ្ញាធរ​តួកគី​បាន​បញ្ជូន​ជន​ជាតិ​ឥណ្ឌូនេស៊ី​ត្រឡប់​មក​វិញ​ជា​បន្ត​បន្ទាប់ ដោយ​សង្ស័យ​ថា ពួកគេ​មាន​បំណង​ទៅ​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ