អានជេលីណា ចូលី និង​លោក សាយ សំអាល់ ​ពិភាក្សារកវិធីលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ព្រៃការពារ

លោកស្រី អានជេលីណា ជូលី និង លោកសាយ សំអាល់​(រូបថតពីហ្វេសប៊ុករបស់ក្រសួងបរិស្ថាន)

តារាហូលីវូដអាមេរិក​លោក​​​ស្រី ​អានជេលីណា ចូលី​ (Angelina Jolie) ប្រធានមូលនិធិ​ MJP បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ពីការលើកកម្ពស់​ជីវភាពពលរដ្ឋនៅតំបន់​ព្រៃការពារ។​

តាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ចុះផ្សាយថា ជំនួបនោះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈម្សិលមិញ។​ ជំនួបរវាងលោកស្រី អានជេលីណា​ ជូលី​ និង​ លោកសាយ សំអាល់ ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ ក៏​ដូចជា​ ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​មូលដ្ឋាន​។

ហ្វេសប៊ុក ដដែលបញ្ជាក់ថា ការផ្តោតលើការលើស្ទួយជីវភាពប្រជាសហគមន៍ទាំងនោះ គឺ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​និរន្តរភាព​នៃ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ កិច្ច​ពិភាក្សា​បាន​ឯកភាព​បន្តកែលម្អ​យន្តការ​សហប្រតិបត្តិការ​ និង​ក្របខណ្ឌការ​ងារ​ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​និង​អនុវត្តរួមគ្នានូវ​ផែនការ​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។

ទន្ទឹម​នឹង​នេះ​ កិច្ច​ពិភាក្សា​ក៏បាន​ឯកភាព​លើ​ការ​ជំរុញ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅរបស់សហគមន៍​នៅក្នុងតំបន់នេះ តាម​រយៈ​ការ​អភិវឌ្ឍ​ការ​ងារ​កសិកម្ម​ មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​ទេសចរណ៍​ធម្មជាតិ​ សំដៅកាត់បន្ថយ​ការ​ពឹង​អាស្រ័យទាំងស្រុង​លើ​ធនធានធម្មជាតិ​ ក៏ដូចជាប្រែក្លាយឥរិយាបទរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយបរិស្ថាន​ និងធនធានធម្មជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ