ក្រុម​អ្នក​គាំ​ទ្រ និង​អ្នក​ប្រឆាំង​នឹង​លោក ឌូទើតេ ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល

ក្រុម​អ្នក​គាំ​ទ្រ និង​អ្នក​ប្រឆាំង​នឹង​លោក ឌូទើតេ ប្រមូល​ផ្ដុំ​គ្នា​​(រូបភាពពី​ទីភ្នាក់​ងារ​ AFP)

មនុស្ស​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​ទាំង​ក្រុម​អ្នក​គាំ​ទ្រ និង​អ្នក​ប្រឆាំង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ផង​ដែរ បាន​ចូល​រួមពិធី​ប្រមូល​ផ្ដុំ​មួយ​នៅ​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី ៣១ នៃ​ថ្ងៃ​បដិវត្តន៍​អំណាច​ប្រជាជន ដែល​បាន​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ លោក ហ្វឺឌីណាន់ ម៉ាកូស។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ប្រឆាំង​នឹង​លោក ឌូទើតេ បាន​បង្ហាញ​ពីសង្គ្រាម​ប្រឆាំង​គ្រឿន​ញៀន​ដ៏​ឃោឃៅ​របស់​លោក ឌូទើតេ ដែល​បាន​​ប្រទេស​ហ្វីលីពីន​បែក​បាក់។

ចំណែក​ក្រុម​អ្នក​គាំ​ទ្រ បាន​រៀបចំ​ពិធី​កោត​សរសើរ​ដល់​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក ឌូទើតេ ដែល​ទើប​តែ​មាន​អាយុ​កាល ៨​ខែ​ប៉ុណ្ណោះ។ ពិធី​ប្រមូល​ផ្ដុំ​នេះ បាន​ទាក់​ទាញ​មនុស្ស​ចូល​រួម​ធំ​បំផុត​ដល់​ទៅ ២​សែន​នាក់ ដែល​នេះ​ជា​ការ​ប៉ាន់​ស្មាន​របស់​ប៉ូលិស។

រដ្ឋ​មន្ត្រី​យុត្តិធម៌​ហ្វីលីពីន លោក វីតាលីណូ អាហ្គីរ៉េ បាន​ប្រាប់​មហាជន​ថា វត្តមាន​របស់​ពួកគេ​ បាន​បង្ហាញនូវការ​គាំ​ទ្រ​ដ៏​រឹង​មាំ​ទៅ​ដល់​ប្រធានាធិបតី។

ប្រធានាធិបតី​ហ្វីលីពីន លោក ឌូទើតេ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​សន្យា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថា លោក​នឹង​លុប​បំបាត់​គ្រឿង​ញៀន​ចេញ​ពី​សង្គម តាម​រយៈ​ការ​សម្លាប់​មនុស្ស​ ១​ម៉ឺន​នាក់។

លោក​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​នេះ បន្ទាប់​ពី​លោក​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ហើយ​ប៉ូលិស​រាយការណ៍​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង ២៥០០នាក់ និង​មនុស្ស​ផ្សេង​ទៀត​ប្រហែល ៤​ពាន់​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថានភាព​ដែល​គ្មាន​ការបក​ស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ