វៀតណាម​ថា ជន​សង្ស័យ​សម្លាប់​លោក គឺម ជុងណាម គិត​ថា​ជា​ការ​ថត​វីដេអូ​លេង​សើច

ជន​សង្ស័យ​សម្លាប់​លោក​គីម ជុងណាម​(រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

ក្រសួង​ការបរទេស​វៀតណាម បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ត្រី​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​នាម​ជា​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ គិត​ថា នាង​ចូល​រួម​ក្នុង​ការ​ថត​វីដេអូលេង​សើច​មួយ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​ថា ក្រុង​ហាណូត​ កាល​ពី​មុន មិន​បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ ទាន់ ធីហួង គឺ​ជា​ជន​ជាតិ​វៀតណាម​នោះ​ឡើយ ដោយ​គ្រាន់​តែ​ថា ខ្លួន​កំពុងទាក់​ទង​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្រុម​មន្ត្រី​ស្ថានទូត​វៀតណាម បាន​ជួប​ជាមួយ​ស្ត្រី​ម្នាក់​នោះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ប៉ូលិស​ម៉ាឡេស៊ី បាន​និយាយ​ថា លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​គួឡាឡំពួរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ តាម​រយៈ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី VX៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ