មន្ត្រី​កូរ៉េ​ខាង​ជើង​ចោទ​ម៉ាឡេស៊ី​ថា​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខូច​បង់​កិត្តិយស

លោក រី ជុងចុល ជនសង្ស័យម្នាក់នៅក្នុងករណីឃាតកម្មនេះ​(រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

លោក រី ជុងចុល ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ករណី​ឃាតកម្ម​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា លោក​គឺ​ជា​ជន​រង​គ្រោះ​នៃ​ផែនការ​សម្ងាត់​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ប៉ុន​ប៉ង​បំផ្លាញ​កិត្តិយស​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ដដែល​នេះ លោក រី បាន​ចោទ​ប្រទេស​ម៉ាឡេស៊ី​ថា បាន​ប្រើ​ប្រាស់​ការ​ចាប់​បង្ខំ ដើម្បី​ទាញ​យក​ចម្លើយ​សារភាព​ពី​រូប​លោក។ លោក​បាន​ថ្លែង​បែប​នេះទៅ​កាន់​​អ្នក​យកព័ត៌មាន​នៅ​ខាង​ក្រៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ប៉េកាំង នៅ​ព្រឹក​ថ្ងៃ​នេះ​។

លោក រី ជុងចុល គឺ​ជា​ជន​សង្ស័យ​ម្នាក់​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ទៅ​លើ​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ