មេ​ប៉ូលិស​ម៉ាឡេស៊ី​បញ្ជាក់​ថា បុរស​ឈ្មោះ​ គីម ឈុល គឺ​ជា​លោក គីម ជុងណាម

មេប៉ូលិសម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ (រូបភាពពី​ទីភ្នាក់​ងារ​ AFP )

ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​កាល​ពី​ដំបូង​ថា​មាន​ឈ្មោះ គីម ឈុល នោះ គឺ​ពិត​ជា​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង លោក គីម ជុងអ៊ុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក គីម ជុងណាម ត្រូវ​បាន​គេ​សម្លាប់​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​គួឡាឡំពួ កាល​ពី​ជិត​មួយ​ខែ​មុន។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប៉ូលិស​ម៉ាឡេស៊ី​បាន​បញ្ជាក់​ជា​ផ្លូវការ​​ពី​អត្ត​សញ្ញាណ​បុរស​ម្នាក់​ ដែល​កាន់​លិខិត​ឆ្លង​ដែន​ក្រោម​ឈ្មោះ​ថា គីម ឈុល។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មេ​ប៉ូលិស​ម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ បាន​និយាយ​ថា ពួកគេ​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​នេះ​ហើយ ហើយ​ម៉ាឡេស៊ី​នឹង​ប្រគល់​សព​បុរស​នោះ​ ទៅ​ក្រសួង​សុខាភិបាល។ ប៉ុន្តែ លោក ខាលីដ មិន​បាន​បញ្ជាក់​ថា តើ​គេ​ត្រូវ​ធ្វើ​តេស្ដ DNA ទៀត​ឬ​យ៉ាណា ដើម្បី​បង្ហាញ​អត្ត​សញ្ញាណ​សព ឬ​ក៏​ថា តើ​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​ដូចម្ដេច​ដើម្បី​ចេញ​មក​សន្និដ្ឋាន​បែប​នេះ​អំពី​អត្ត​សញ្ញាណ​សព​នោះ។

ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ឃាតករ​ដែល​បាន​សម្លាប់​លោក គីម ជុងណាម បាន​ប្រើ​ប្រាស់​ថ្នាំ​ពុល VX ជា​ថ្នាំ​គីមី​ដែល​អង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​ជា​អាវុធ​មហា​ប្រល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ