អនុ​រដ្ឋម​ន្ត្រី​សុខាភិបាល​ថា សព​លោក គីម ជុងណាម អាច​នឹង​បញ្ចុះ​នៅ​ម៉ាឡេស៊ី

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​ពួកគេ​នឹង​ចាត់​ចែង​យ៉ាង​ម៉េច​ចំពោះ​សព​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​គេ​បំពុល​ឲ្យ​ស្លាប់ នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​គួឡាឡំពួរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​កន្លង​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សព​លោក គីម​ ជុងណាម ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រសួង​សុខាភិបាល​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​ប៉ូលិស​និយាយ​ថា ពួកគេ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ។

អនុ​រដ្ឋ​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី លោក ហ៊ីលមី យ៉ាហាយ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គ្មាន​បទ​ប្បញ្ញត្តិ​ណា​កំណត់​ពី​ពេល​វេលា​នៃ​ការ​ថែ​រក្សា​សព​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ឡើយ។

លោក​បន្ថែម​ថា ក្រសួង​មិន​ប្រញាប់​ប្រញាល់​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ឡើយ ហើយ​ក្រសួង​នឹង​សម្រេច​លើ​រឿង​នេះ​នៅ​ពេល​ក្រោយ។ លោក​បញ្ជាក់​ថា សព​អាច​នឹង​បញ្ចុះ​នៅ​ម៉ាឡេស៊ី ប្រសិន​បើ​ក្រុម​គ្រួសារ​មិន​ទាមទារ​យក​សព​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ