ម៉ាឡេស៊ី​គ្រោង​ចាប់​ផ្ដើម​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ដើម្បី​នាំ​យក​ពលរដ្ឋ​ខ្លួន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ

រដ្ឋមន្រ្តី​ក្រសួង​ការបរទេសលោក Anifah Aman របស់ប្រទេសម៉ាឡេស៊ីក្នុង​កិច្ចប្រជុំ ដើម្បីពិភាក្សាអំពីជម្លោះការទូតជាមួយប្រទេសកូរ៉េខាងជើង(រូបភាពពី​ទីភ្នាក់ងារ​ Channel News Asia)

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ បាន​ឲ្យ​ដឹង​ថា ប្រទេស​លោក​នឹង​ចាប់​ផ្ដើម​ការ​ចរចារ​ផ្លូវការ​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​នាំ​យកជន​ជាតិ​ម៉ាឡេស៊ី ៩​នាក់ ដែល​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ឃាត់​ខ្លួន​ទុក ក្រោយ​ពី​វិវាទ​កាទូត​បាន​ផ្ទុះ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​ជុំ​វិញ​ករណី​ឃាតកម្ម​ទៅ​លើ​បុរស​កូរ៉េ​ខាង​ជើង​ម្នាក់ ដែល​គេ​អះអាង​ថា ជា​បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។ នេះ​ដោយ​យោង​តាម​ការ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក អានីហ្វាហ៍ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា គេ​ចង់​ចាប់​ផ្ដើម​ចរចារ​ ប៉ុន្តែ ម៉ាឡេស៊ី​មិន​បាន​ជ្រាប​ពី​ការ​ទាមទារ និង​តម្រូវការ​យ៉ាង​ណា​របស់​ក្រុង​ព្យុងយ៉ាង​​នោះ​ឡើយ។

លោក​បន្ថែម​ថា ម៉ាឡេស៊ី​ចង់​ចរចារ​ដោយ​ផ្ទាល់​ជាមួយ​ក្រុង​ព្យុងយ៉ាង ដោយ​មិន​ត្រូវការ​ភាគី​ទី​បី​នោះ​ឡើយ បើ​ទោះបី​ជា​មាន​ការ​ផ្ដល់​សំណើ​ជាច្រើន​ក៏​ដោយ។

កូរ៉េ​ខាង​ជើង កាល​ពី​ដំបូង​ឡើយ បាន​ទាមទារ​យក​សព​បុរស​ម្នាក់​​ដែល​កាន់​លិខិត​ឆ្លង​ដែនឈ្មោះ គីម ឆុល ដែល​ត្រូវ​បាន​គេ​បំពុល​ឲ្យ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​គួឡាឡំពួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ