រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​​អាជីវកម្ម​ណា​គ្មាន​តារាង​តម្លៃ​ច្បាស់​លាស់

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ កាល​ពី​ម្សិលម៉ិញ​នេះ​ បាន​ព្រមាន​​​ដកហូត​​អាជ្ញា​បណ្ណ​ចំពោះ​អាជីវកម្ម​ណា​ដែល​មិន​បិទ​តារាង​តម្លៃ​ទំនិញ និង​សេវាកម្ម តាម​ស្តង់ដា និង​លក្ខខណ្ឌ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ពិសេស​ព្រឹត្តការណ៍​អង្គរ​សង្គ្រាន​នា​ពេល​ខាង​មុខ​នេះ​។

ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​​ទេសចរណ៍ លោក ថោង ខុន​ ​បាន​ព្រមាន​ថា​ នឹង​ដក​ហូត​អជ្ញាបណ្ណ និង​ផាក​ពិន័យ​ម្ចាស់​អាជីវកម្ម ម្ចាស់សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​ណា​ ដែល​មិន​បិទ​តារាង​តម្លៃ​សេវា​កម្ម​របស់​ខ្លួនតាម​ស្តង់ដា និង​លក្ខខណ្ឌ​វិនិច្ឆ័យ​នៃ​ការ​ធ្វើ​អាជីវកម្ម គ្រប់​មូលដ្ឋាន និង​សេវា​កម្ម​ទេសចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​។​

លោក​បញ្ជាក់​ថា៖ “​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ណា​មិន​អនុវត្តន៍ គឺ​មិន​អាច​ប្រកប​អាជីវកម្ម​បាន​ទេ ​គឺ​ក្រសួង​ទេសចរណ៍​នឹង​មិន​ផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍​បន្ត ឬ​អាជ្ញាបណ្ណទេសចរណ៍​ថ្មី​ឡើយ​”។

លោក​បន្ថែម​ថា សេវា​កម្ម និង​ទំនិញ​ដែល​លក់​ក្នុង​ឱ​កាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ត្រូវ​បិទ ឬ​ដាក់​តាំង​តារាង​តម្លៃ​របស់​ខ្លួន​អោយ​បាន​ច្បាស់​លាស់​ដើម្បី​ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ