ហ្វីលីពីន​គ្រោង​ពង្រឹង​សេនាធិការ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

តំបន់​កោះ​មានជម្លោះនៅសមុទ្រចិនខាងត្បូង (រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

ប្រទេស​ហ្វីលីពីន​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​នឹង​ពង្រឹង​​សេនាធិការ​យោធា​របស់​ខ្លួន​នៅ​តាម​បណ្ដា​កោះ​ និង​​ប្រជុំ​កោះ​ប៉ប្រះ​ទឹក​នានា នៅ​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​ប្រកាស​ពី​ផែនការ​កសាង​កំពង់ផែ​ថ្មី​មួយ​បន្ថែម​ទៀត។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន លោក Delfin Lorenzana គ្រោង​នឹង​ទៅ​ត្រួត​ពិនិត្យ​ប៉ុស្តិ៍​ព្រំដែន​ទឹក Thitu ដែល​ជាស្ថិត​នៅ​ក្នុង​ប្រជុំ​កោះ​មាន​ជម្លោះ​ស្ព្រាតលី ប៉ុន្តែ ដំណើរ​របស់​លោក​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ ដោយសារ​តែ​ “បញ្ហា​សុវត្ថិភាព” ហើយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​យោធា​វិញ ជា​ទី​ដែល​លោក​បាន​លាត​ត្រដាង​អំពី​ផែនការ​អភិវឌ្ឍន៍​ខាង​លើ។

ធីទូ ស្ថិត​នៅ​កៀក​បង្កើយ​នឹង​ប្រជុំ​ថ្ម​ប៉ប្រះ​ទឹក​ស៊ូប៊ី ដែល​ជា​ប្រជុំ​កោះ​សិប្បនិម្មិត​មួយ​ក្នុង​ចំណោម ៧ ស្ថិត​នៅ​ប្រជុំ​កោះ​ស្ព្រាតលី ដែល​ចិន​ត្រូវ​បាន​គេ​ចោទ​ថា កំពុង​កសាង​មូលដ្ឋាន​យោធា​នៅ​ទីនោះ។

ហ្វីលីពីន​បានតវ៉ា​ទៅ​នឹង​ចិន​រាប់​ឆ្នាំ​មក​ហើយ​ជុំ​វិញ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ហាក់​បាន​ល្អ​ប្រសើរ​វិញ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទើតេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ