ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច ទៅ​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​ជា​យថា​ហេតុ​ដោយ​កម្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការងារ បាន​ណែនាំ​បណ្ដា​រោង​ចក្រ​សហគ្រាស​កាត់​ដេរ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន សីតុណ្ហភាព​ក្នុង​កន្លែង​ធ្វើ​ការ ការ​លើក​កម្ពស់​សុវត្ថិភាព​កន្លែង​ធ្វើការ​ពី​គ្រោះ​ថ្នាក់​អគ្គិភ័យ និង​ការ​អប់រំ​អនាម័យ​ផ្សេងៗ។

ក្រសួង​បាន​ណែនាំ​ទៅ​រោង​ចក្រ​សហគ្រាស​ទាំង​អស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណុច​ទាំង ៩​នោះ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ