ភរិយា​លោក ​កែម ឡី ប្រកាស​មិន​គាំទ្រ​ការ​បង្កើត​បក្ស​ដែលប្រើ​ឈ្មោះ​ប្តី​អ្នក​ស្រី

លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើត​សពលោក​បណ្ឌិត កែម ឡី (រូបភាពពីអាសីុសេរី)

ភរិយា​លោក​បណ្ឌិត​ កែម ឡី បាន​ប្រកាស​បដិសេធមិនគាំទ្រការ​បង្កើត​គណបក្ស​ កែម ឡី ដោយ​ថា​ប្តី​អ្នក​ស្រីមិន​ដែល​មាន​បំណង​ចង់​បង្កើត​គណបក្ស​ម្តង​ណា​ឡើយ។

ភរិយា​លោក​ កែម ឡី គឺ​អ្នក​ស្រី​ ប៊ូ រចនា បាន​សរសេរ​នៅ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​នៅ​ព្រឹក​នេះ​ថា ការ​បង្កើត​គណបក្ស​ដែល​មាន​ឈ្មោះ​ថា​គណបក្ស​ កែម ឡី នោះ​គឺ​ជា​ការ​បង្កើតដោយ​​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្តី​អ្នក​ស្រី ព្រោះ​ថា តាំង​ពីដើម​រហូត​មក ស្វាមីអ្នក​ស្រី​មិនដែលមានបំណងបង្កើតគណបក្សនោះ​ទេ​ ពោល​គឺ​លោក​ កែម ឡី មាន​បំណង​ត្រឹម​តែ​ជួយ​ផ្តល់​យោបល់​គ្រប់​គណបក្ស​នយោបាយ ដើម្បី​បុព្វហេតុ​ជាតិ និងប្រជា​ជន​ប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើត​សពលោក​បណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដើម្បី​ចូលរួម​ការបោះ​ឆ្នោត​ខាង​មុខ​នេះ។ ក្នុងសេចក្ដីថ្លែងការណ៍នោះក៏លើកឡើងដែរថា ការបង្កើតគណបក្សនេះ ស្របតាមច្បាប់ គឺ​ដើម្បីទប់ស្កាត់​ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេង​ចំណេញ​នយោបាយ​ដើម្បីបម្រើ​មហិច្ឆតា​របស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ