ឆេះឧទ្យានកំសាន្ត​ធំ​លំដាប់​ទី២នៅអឺរ៉ុប​

ឧទ្យាន​កំសាន្តឈ្មោះ Europa-Park ធំលំដាប់​ទី១នៅក្នុង​ប្រទេសអាល្លឺម៉ង់ (AFP)

ឧទ្យាន​កំសាន្តឈ្មោះ Europa-Park ធំលំដាប់​ទី១នៅក្នុង​ប្រទេសអាល្លឺម៉ង់ ហើយធំលំដាប់នៅទី២នៅក្នុងបណ្តាប្រទេស​សហភាព​អឺរ៉ុប ដែល​បានបណ្តាល​ឲ្យមនុស្ស​ចំនួន​៧នាក់​បានរងរបួស។​

តាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់​ងារព័ត៌មាន​AFPបាន​ឲ្យដឹងថា ភ្លើង​ឆេះខ្លាំងឡើង​ខណៈ​អ្នកចូលកំសាន្តច្រើន​ ហើយសមត្ថកិច្ច​បានជម្លៀសចេញទាន់ពេលគឺមាន​ចំនួន​ជាង២៥ ០០០នាក់​។ ចំណែក​ក្រុមពន្លត់​អគ្គីភ័យ​មាន​ចំនួន​២៥០នាក់ អ្នកដែលរងរបួសទាំងនោះជា​ក្រុម​ពន្លត់អគ្គីភ័យ​ទាំងអស់​មិនមានអ្នកចូល​កំសាន្តទេ។​

ប៉ុន្តែក្រុមអ្នកពន្លត់​អគ្គីភ័យទាំង​នោះស្ថិតនៅក្នុងស្ថាន​ភាព​របួសស្រាលគឺចេញ​ពីមន្ទីរពេទ្យ​វិញ ក្រោយពេល​ទទួល​បាន​ការព្យាបាល​ខ្លះ។​

នាយកគ្រប់​គ្រង់កន្លែង​កំសាន្តមួយនេះ​ឈ្មោះ Michael Mack បានបង្ហោះ​សារលើបណ្តាញ​សង្គម​Twitter ថ្លែង​អំណគុណ​ដល់​ក្រុម​អ្នកពន្លត់អគ្គីភ័យ ហើយ​ថា ករណីភ្លើង​ឆេះកាលពីថ្ងៃ​សៅរ៍នោះគឺ​ថ្ងៃសោកសៅរ៍បំផុត។​

ករណីនេះសមត្ថកិច្ច​គ្រាន់​តែប្រាប់​ពីចំនួន​អ្នករងរបួសប៉ុន្តែ​មិនផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការឆេះនេះទេ។ ឧទ្យានកំសាន្ត​Europa-Park មាន​ទំហំ​ធំ លំដាប់ទី២នៅសហភាព​អឺរ៉ុប​ បានបង្កើត​ឡើង​កាលពីឆ្នាំ​១៩៧៥ កាលពីឆ្នាំ​២០១៧មាន​អ្នកចូលទៅកំសាន្ត​ចំនួន​៥,៧លាននាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ