អ្នកស្រី កែម ថាវី ថាការចោទប្អូនគាត់ពាក់ព័ន្ធខ្ចីលុយជារឿង «ថោកទាប»

អ្នកស្រី កែម ថាវី ដែលត្រូវជាបងស្រីបង្កើតរបស់លោក បណ្ឌិត កែម ឡី។ រូបភាព៖ សូត សុខប្រាថ្នា

បងស្រីលោក កែម ឡី ថ្លែងថា ការចោទប្រកាន់ប្អូនប្រុសជំពាក់លុយ៣០០០ដុល្លារជាមូលហេតុនៃការបាញ់សម្លាប់នោះ ជាការប្រមាថធ្វើឱ្យរូបគាត់ និងក្រុមគ្រួសារឈឺចាប់មួយជាន់ទៀត លើការលើបាត់បង់សាច់ញាតិជាទីស្រលាញ់របស់ពួកគាត់។​

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយវីអូឌី កាលពីយប់ថ្ងៃពុធម្សិលមិញ អ្នកស្រី កែម ថាវី លើកឡើងថា ប្អូនប្រុសរបស់អ្នកស្រី ជាមនុស្សមានចំណេះដឹង មានសេចក្តីថ្លៃថ្នូរ ប្រឹងប្រែងជួយដល់សង្គមជាតិ បែរជាត្រូវបាញ់សម្លាប់ ហើយចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះប្អូនអ្នកស្រីទៀត។

អ្នកស្រី កែម ថាវី៖ «ខ្ញុំខឹងណាស់ ហេតុអីបានចោទថា ប្អូនខ្ញុំជំពាក់លុយ៣០០០។ វាថោកទាប ប្អូនខ្ញុំខ្ចីលុយយកមកធ្វើអីគេ?»

អ្នកស្រីទាមទារឱ្យមានការស្វែងរកឃាតករពិត និងបកស្រាយជុំវិញមូលហេតុនៃការបាញ់សម្លាប់ប្អូនប្រុសរបស់អ្នកស្រីនេះ។​

ក្រោយ៣ឆ្នាំនៃការហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦មក តុលាការរកឃើញឃាតករតែម្នាក់គឺឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ អឿត អាង ចោទថា លោក កែម ឡី ជំពាក់លុយលោក៣០០០ដុល្លារ មិនព្រមសងទើបលោកបាញ់សម្លាប់។

បើទោះជាតុលាការសម្រេចចោទប្រកាន់បុរសឈ្មោះ អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែ មិនបានបកស្រាយជាសាធារណៈពីមូលហេតុនៃការបាញ់នេះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ