តារា​ភាពយន្ត​ហូលីវូដ លោកស្រី​ Angelina​ Jolie​ មាន​គម្រោង​មក​កម្ពុជា​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ

លោកស្រី Angelina Jolie ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅជុំរុំជនភៀសខ្លួន Kutupalong នៃប្រទេសបង់ក្លាដែស កាលពីពេលកន្លងទៅ។ (UNHCR/Santiago Escobar-Jaramillo)

តារាភាពយន្តហូលីវូដ (Hollywood)​ លោកស្រី អេនហ្យឺលីណា យូលី (Angelina Jolie) មានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២២​ខាង​មុខ ដើម្បីសម្ពោធ​កម្មវិធី​ចិញ្ចឹម​ឃ្មុំសំរាប់​ស្ត្រី​ នៅឯស្រុកសំឡូត ខេត្តបាត់ដំបង។

លោកស្រី អេនហ្យឺលីណា យូលី (Angelina Jolie)​​ អាយុ៤៦ឆ្នាំ មានគម្រោង​ហ្វឹកហាត់​ដល់​ស្ត្រីខ្មែរ​ចំនួន៥០​នាក់ពីរបៀបនៃ​ការ​ចិញ្ចឹមឃ្មុំ ក្នុងរយៈពេល​៥​ឆ្នាំ​ខាង​មុខ។ កម្មវិធីនេះគ្រោង​​បង្កើត​​សំបុក​ឃ្មុំ ​ចំនួន២ ៥០០​​កន្លែង​ ដែល​អាច​ផ្ទុក​សត្វឃ្មុំ​ប្រមាណ​ជាង​១២៥លាន​​ឃ្មុំ នៅក្នុង​ជីវមណ្ឌល​ចំនួន​២៥​ នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ និង​នៅ​ប្រទេស​កម្ពុជា។

តំណាងអង្គការសហប្រជាជាតិ United Nation in Cambodia បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២០ ខែ​កញ្ញាថា លោកស្រី Angelina Jolie បន្តបង្កើនការយល់ដឹងអំពីការអភិរក្សសត្វឃ្មុំ និងសារៈសំខាន់នៃការវិនិយោគលើការអប់រំសម្រាប់ស្ត្រីពីរបៀបនៃការចិញ្ចឹមឃ្មុំនៅឯស្រុកសំឡូត ខេត្តបាត់ដំបង ជាទីដែលមានផ្ទះលោកស្រីនៅទីនោះ។

លោកស្រី Angelina Jolie បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីមួយឈ្មោះ People ថា៖ «យើងនឹងធ្វើការបន្ថែមទៀតជាមួយយូណេស្កូ [UNESCO] ដើម្បីស្វែងយល់ពីរបៀបធ្វើការជាមួយបណ្ដាប្រទេស និងឋបជីវមណ្ឌលទាំងនេះ ការបណ្តុះបណ្តាលបន្ទាប់នឹងធ្វើឡើងនៅផ្ទះរបស់ខ្ញុំ គឺនៅស្រុកសំឡូត ប្រទេសកម្ពុជា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ