អគ្គរដ្ឋទូតចិន​ថា កម្ពុជា​និង​ចិន​កំពុង​សិក្សា​លើ​ការ​បើក​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅកម្ពុជា

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អគ្គរដ្ឋទូតចិននៅកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ចិន កំពុងសិក្សា​បើករោង​ចក្រ​ផលិត​​​វ៉ាក់​​សាំង​​នៅ​​កម្ពុជា ហើយ​ប្រជាពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសនៅឆ្នាំក្រោយ។

ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធាន បានបញ្ជាក់ថា ភាគីចិនបាន​យកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើង​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​​គម្រោង​​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុនស៊ីណូហ្វាម ហើយ​ចិនកំពុងតែធ្វើទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាលកម្ពុជា។

លោក​បន្តថា៖ «ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ ដែល​ផលិត​នៅ​ក្នុង​ស្រុក​ខ្មែរ​បាន»។

ក្នុងអំឡុង​សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើទៅកា​ន់​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន​ និងនាយក​រដ្ឋមន្រ្តីចិន បង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ