រដ្ឋមន្ត្រី​ការបរទេស​អាមេរិក៖ អាមេរិក​មាន​ការប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ី

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងឥណ្ឌូនេស៊ី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានក្រើន​រំឭកសារជាថ្មីនៅថ្ងៃអង្គារនេះ ពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់អាមេរិកចំពោះភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយឥណ្ឌូនេស៊ី និងការចូលរួមរបស់ខ្លួននៅឯសមុទ្រចិនខាងត្បូង។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការថ្លែងរបស់រដ្ឋមន្ត្រី​ក្រសួងការ​បរទេសរូបនេះបានធ្វើឡើង ខណៈដែលរូបលោកជួបជាមួយរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រីត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយចំនួន។

ជាមួយគ្នានេះ លោកស្រី រីត​ណូ ម៉ា​ស៊ូ​ឌី បានថ្លែងថា សហរដ្ឋអាមេរិកក៏បានប្ដេជ្ញាចិត្តក្នុងការបង្កើនការចូលរួមជាមួយឥណ្ឌូនេស៊ីនៅគ្រប់កម្រិតទាំងអស់ផងដែរ។

គួរបញ្ជាក់ថា លោក អេនតូនី ប្លីនខេន បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី​ក្រសួងការ​បរទេសដដែលក៏នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក្នុងសប្ដាហ៍នេះផងដែរ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចក្នុង​ទីក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ