អាល្លឺម៉ង់​ថា រុស្ស៊ី​អាច​នឹង​ជួប​ផល​វិបាក​ធ្ងន់ធ្ងរ​ប្រសិនបើ​ខ្លួន​ឈ្លានពាន​អ៊ុយក្រែន

អ្នកស្រី Annalena Baerbock រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ ថ្លែងក្នុងជំនួបពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Annalena Baerbock)

រដ្ឋមន្ត្រីកា​របរទេសអាល្លឺម៉ង់​ថ្មី អ្នកស្រី Annalena Baerbock បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា រុស្ស៊ីអាច​នឹង​ប្រឈម​មុខ​នឹងផលវិបាកធ្ងន់ធ្ងរប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន។

ការថ្លែងរបស់រដ្ឋមន្ត្រីកា​របរទេសរូបនេះធ្វើឡើងក្នុងជំនួបតាមរយៈទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov។

អ្នកស្រី Annalena Baerbock បញ្ជាក់​ថា​ បូរណភាពទឹកដីរបស់អ៊ុយក្រែន មិនគួរត្រូវបានរំលោភបំពានឡើយ។

យោងតាមក្រសួងកា​របរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock នៅក្នុងជំនួបនេះ ក៏បាន​អំពាវនាវ​ឱ្យកិ​ច្ច​សន្ទនា​រវាងភាគីទាំងពីរប្រព្រឹត្តទៅដោយការបើកចំហនិងស្មោះត្រង់ ជុំវិញវិបត្តិនៅអ៊ុយក្រែនផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលបានបង្ហោះសារលើបណ្ដាញសង្គម​​ធ្វីតទ័រ​ (Twitter) ថា៖ «យើងចង់បានការសន្ទនាដោយស្មោះត្រង់និងបើកចំហ។ បូរណភាពទឹកដីរបស់អ៊ុយក្រែន មិនត្រូវមានការរំលោភបំពានឡើយ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ​បាន​ចាប់ផ្ដើមកើនឡើង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន។

ទាក់ទិននឹងករណីនេះ អ៊ុយក្រែន​ក៏បាន​ចោទប្រកាន់​រុស្ស៊ី​ទាក់ទងនឹង​ការ​ប្រមូលផ្ដុំទ័ព​ប្រមាណជា១០​ម៉ឺន​នាក់ ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពានប្រទេសរបស់ខ្លួនផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ី​បដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយ ខណៈដែលពួកគេធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា កងទ័ពទាំងឡាយរបស់ពួកគេគឺស្ថិតនៅលើទឹកដីរបស់ខ្លួន ដោយមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ