លោក ចូ បៃឌិន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

សេតវិមានបានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍​មួយ​ថា ជំនួប​រវាងថ្នាក់ដឹកនាំទាំងពីរនេះនឹងធ្វើការពិភាក្សាអំពីសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បញ្ហា​សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងបញ្ហាទ្វេភាគីផ្សេងទៀតផងដែរ។

សេតវិមានដដែលបានបន្តថា៖ «កិច្ចប្រជុំនេះនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជុំវិញពិភពលោក»។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងពីរ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ