តុលាការ​ក្រុងភ្នំពេញ​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅថ្ងៃនេះ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងរបស់​លោក កឹម សុខា នៅថ្ងៃពុធនេះ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬគប់គិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

នៅថ្ងៃទី២ ខែកុម្ភៈនេះ គឺជាសប្ដាហ៍ទី៣នៃសវនាការលើសំណុំរឿង​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិដែលតុលាការ​រំលាយ បន្ទាប់ពីតុលាការ​​បាន​ពន្យារពេលអស់​រយៈ​ពេល​ជិត​២ឆ្នាំ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរ​ចាប់ខ្លួនកាលពីពាក់កណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល១ឆ្នាំ ក្រោមការចោទ​ប្រកាន់ពីបទ «គប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។

មួយឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានបញ្ជូនចេញពីពន្ធនាគារ​ត្រពាំងផ្លុង ដែលមានទីតាំងនៅ​ជាប់ព្រំដែនវៀតណាម មកដាក់ឃុំនៅក្នុងផ្ទះ ក្នុងរាជធានីភ្នំពេញ​វិញ​ មុននឹងតុលាការអនុញ្ញាតឱ្យ​លោកអាចធ្វើដំណើរដោយសេរី និងអាចជួប​នរណា​ក៏បាន រួមទាំងទូតបរទេស។ តែលោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យ​ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានោះឡើយ រហូតមកទល់នឹងពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ