ជប៉ុន​នឹង​សម្របសម្រួល​ជាមួយ​ក្រុម​ប្រទេស G7 ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន

(ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីទូតជប៉ុនប្រចាំអ៊ុយក្រែន លោក Kuninori Matsuda កាលពីខែធ្នូ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Kabmin of Ukraine)

រដ្ឋ​មន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុជប៉ុន​​ លោក ស៊ុនីហ្ស៊ី ស៊ុយហ្ស៊ុគី (Shunichi Suzuki) បានឱ្យដឹងនៅថ្ងៃអង្គារ​នេះ​ថា ប្រទេស​របស់​លោក​នឹង​សម្របសម្រួលជាមួយក្រុម​ប្រទេស​មាន​​សេដ្ឋកិច្ច​​ជឿនលឿន​ទាំង​៧ (G7) ក្នុងការដោះស្រាយស្ថានភាពនៅអ៊ុយក្រែន ខណៈដែលខ្លួនក៏កំពុងតែឃ្លាំមើលយ៉ាងយក​ចិត្តទុកដាក់ពីផលប៉ះពាល់ដែលអាចកើតមានឡើងលើសេដ្ឋកិច្ចរបស់ខ្លួន។

ទីភ្នាក់​ងារ​សារ​​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុរូបនេះ​ដែល​បាន​ថ្លែង​ប្រាប់អ្នក​សារ​ព័ត៌មា​ន​បន្ទាប់​ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា លោកនឹងឃ្លាំមើលយ៉ាងដិត​ដល់​នូវ​រាល់ផល​ប៉ះពាល់​ទាំង​ឡាយ​ណា​ដែលកើត​មាន​ឡើង​ពីការកើនឡើងនៃអត្រាការប្រាក់នៅក្នុងប្រទេសលោកខាងលិចមកលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

យោងតាមកាសែត Yomiuri របស់​​ជប៉ុន ក៏បាន​រាយ​ការណ៍ឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុនក៏ទំនងជានឹងចូលរួមក្នុងការដាក់ទណ្ឌកម្មនានាដែលដឹកនាំដោយសហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ីផងដែរ ដែល​ក្នុងនោះរួមមានការហាមឃាត់លើការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសមួយចំនួន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានព្រមានដាក់វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរនិងចំណាត់ការផ្សេងទៀតលើរុស្ស៊ី ក្នុងករណីដែលប្រទេសមួ​យ​នេះឈ្លាន​ពាន​អ៊ុយ​ក្រែន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ