អាល្លឺម៉ង់​គ្រោង​ផ្គត់ផ្គង់​មីស៊ីល​ប្រឆាំង​យន្តហោះ​ឱ្យ​ទៅ​អ៊ុយក្រែន

អធិការបតីសហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bundeskanzler Olaf Scholz ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នៅអ៊ុយក្រែន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Посольство Німеччини / Embassy of Germany in Ukraine)

ប្រភពរដ្ឋាភិបាលមួយបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអាល្លឺម៉ង់កំពុងពិចារណាផ្គត់ផ្គង់មីស៊ីលប្រឆាំងយន្តហោះចំនួន២ ៧០០គ្រាប់ដល់អ៊ុយក្រែន ខណៈដែលប្រទេសមួយនេះបច្ចុប្បន្នត្រូវ​ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ចប្រទេសនេះបានអនុម័តលើការផ្គត់ផ្គង់មីស៊ីល​ប្រភេទ Strela ដែលត្រូវបានស្គាល់ថាជាផ្នែកនៃគ្រឿងបរិក្ខារយោធា​របស់អតីតកងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។

ប្រភពមួយក៏បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ឱ្យដឹងផងដែរថា៖ «​មីស៊ីលទាំងនេះ​បាន​ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ដឹក​ជញ្ជូនហើយ»​។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់មីស៊ីលប្រឆាំងយន្តហោះដោយអាល្លឺម៉ង់នេះ គឺជាការផ្ដល់ជូនបន្ថែមពីលើអាវុធប្រឆាំងរថក្រោះចំនួន១ ០០០ដើម និងមីស៊ីល Stinger ៥០០គ្រាប់ ដែលប្រទេសមួយនេះបានលើកឡើងកាលពីថ្ងៃសៅរ៍កន្លងទៅថានឹងផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ទាប់ពីរងការឈ្លានពាននិងវាយប្រហារដោយរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ