អ្នកជំនាញ​អន្តរជាតិ​រិះគន់​វិធាន​ផាត់ «បក្សប្រឆាំងដ៏ធំ» ពី​សង្វៀន​នយោបាយ

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

​​​​​អ្នកជំនាញសិទ្ធិមនុស្សអន្តរ​​ជា​​​តិ​​ ​​បាន​​រិះ​​គ​ន់ចំ​ណាត់កា​រ​​រដ្ឋាភិ​បា​ល​​កម្ពុ​ជាទៅលើយ​ន្តកា​រប​ន្ត​​បិ​ទ​ខ្ទ​ប់ដៃគូ​ប្រ​កួ​តដែលមា​នសក្ដា​នុព​ល ឱ្យ​ប​​ន្តនៅ​​ក្រៅ​ស​​ង្វៀ​​​នប្រ​កួតនយោបាយ​​ ​​​​​ខ​ណៈ​​​​កា​​រ​​​​បោះឆ្នោ​​​​ត​​​ជិ​​​តម​​ក​ដល់ ប៉ុន្តែ​​​«គ​ណ​បក្ស​ប្រឆាំ​ង​ដ៏​ធំ​»​នៅតែ​​ត្រូវ​​បាន​​​​រារាំ​​ង​​​​​មិន​ឱ្យ​ឈ​រ​​ឈ្មោះបោះ​​ឆ្នោ​ត​​ បើ​ទោះ​​បី​​​កា​រ​ប្រ​​ព្រឹ​​ត្ត​​រ​ប​​ស់ពួ​​កគេស្រប​នឹង​​ច្បា​ប់អ​​​​ន្ត​​រ​ជា​តិក្ដី។​

​​នេះ​​បើតា​​មកា​​រ​​លើ​​​កឡើ​ងរ​​​​​ប​ស់​​លោក​​ស្រី​ មីឆែល ប៉ាហ្សេលែត​ ​​(M​​i​​​c​​h​e​l​l​e​ ​B​ac​h​el​​et​) ឧត្ដមស្នង​កា​រអ​ង្គការ​សហ​ប្រជា​ជាតិទទួលបន្ទុកសិទ្ធិម​នុស្ស​​​នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការស​ហ​ប្រជាជាតិ កាលពីថ្ងៃអង្គារ។

លោកស្រី Michelle Bachelet បានលើកឡើងថា ការការពារសេរីភាពជាមូលដ្ឋានមានសារៈសំខាន់ នៅពេលដែលការបោះឆ្នោតនៅប្រទេសកម្ពុជាជិតមកដល់ ប៉ុន្តែថា ការណ៍នេះ «គណបក្សប្រឆាំងដ៏ធំបំផុត​របស់កម្ពុជាត្រូវបានរារាំង ហើយមេដឹកនាំនិងអ្នកគាំទ្រជាច្រើនត្រូវបាននិរទេសឃា​ត់​​​ខ្លួន និ​ងថែ​ម​ទាំ​ងប្រឈ​មមុខនឹ​ងការកាត់ទោស ទាំងដែលការប្រព្រឹត្តរបស់ពួកគេស្របនឹងច្បាប់អន្តរជា​តិ»

ជាការឆ្លើយតប តំណាងរដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការ​លើកឡើងនេះ ដោយសម្អាងថា អវត្តមានរប​ស់​គណបក្សប្រឆាំងដែលតុលាការបានរំលាយ មិនធ្វើឱ្យការបោះ​ឆ្នោតនៅកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។

តាមលិខិតចុះថ្ងៃទី៨ ខែមីនានេះ តំណាងបេសកកម្មអចិន្ត្រៃយ៍របស់រដ្ឋាភិបាល លើកឡើងថា ការបោះឆ្នោ​តខាងមុខ៖ «អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សន​​យោបាយមួយ ក្នុងចំណោមគណបក្ស​​ន​យោបា​យ​ចំនួន១៧ដែលបានចុះបញ្ជីរួចរាល់ ចូលរួមប្រកួតកា​របោះឆ្នោត»

មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន»។

តុលាការកម្ពុជាបានរំលាយគណបក្សប្រឆាំងដែលទទួលបានសំឡេងឆ្នោត៤៣ភាគរយ ប្រហាក់ប្រ​ហែ​​លគណបក្សកាន់អំណាចដែរ កាលពីចុងឆ្នាំ២០១៧មក។

មុនការរំលាយ លោក កឹម​ សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ត្រូវបានចាប់ឃុំខ្លួន ហើយបច្ចុប្បន្ន សំណុំរឿងកំពុ​​​​ង​ស្ថិតក្នុងដៃតុលាការនៅឡើយ រីឯមេដឹកនាំមួយចំនួនទៀត រួមទាំងលោក សម រង្ស៊ី ផង កំ​ពុងនិរ​ទេ​ស​ខ្លួន ហើយស​ក​ម្ម​​ជនរាប់សិបនាក់ទៀតកំពុងជាប់ពន្ធនាគារនិងជាប់បណ្ដឹងនៅតុលាការ។

បញ្ហានេះ​ ម​ន្ត្រីជា​ន់ខ្ព​ស់គ​ណប​ក្សស​ង្គ្រោះជាតិ​ដែល​តុលា​ការ​បាន​រំលាយ ​លោក​ មា​ជ សុ​វណ្ណា​រ៉ា ​មើ​លឃើញ​​ថា ​វិធានការ​រំលាយ​គណបក្សប្រឆាំង រួ​មទាំ​ង​ចំណាត់ការចាប់ខ្លួនមេដឹកនាំរបស់លោក ​​​​គឺជារឿងន​យោបា​យ។

លោកបង្ហាញជាទស្សនៈថា ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ អាចជាការចង់ឃើញមេដឹកនាំបក្សកាន់អំណាចងាកមកប្រកួតប្រជែងតាមគន្លងប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ឈប់យកប្រព័ន្ធច្បាប់ធ្វើ​ជា​​ឧបករណ៍នយោបាយបន្តទៀត។

លោកថា៖ «អ្នកដែលដឹកនាំឈ្នះដោយរបៀបគំរាមកំហែង ឈ្នះដោយលេងខូចគេអ៊ីចឹង ក៏គេមិនចាត់ទុ​ក​ថាអ្នក​ដឹកនាំដ៏អស្ចារ្យ អ្នកដឹកនាំដ៏ត្រឹមត្រូវ អ្នកដឹកនាំយកប្រជាពលរដ្ឋជាធំអីនោះទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការដែលអ្នកជំនាញសិទ្ធិមនុ​ស្ស​​​អន្តរជាតិលើកឡើងពីការបិទខ្ទប់សេរីភាពអ្នកនយោបាយជំទាស់នេះ អាចពួកគេដឹងថា ការទាត់ចោ​លរបស់ភាគីកម្ពុជាគ្រាន់តែជាការដោះសារ ដើម្បីគេចចេញពីការទទួលខុសត្រូវប៉ុណ្ណោះ។

អ្នកឃ្លាំមើលរូបនេះផ្ដល់ជាយោបល់ថា បើមន្ត្រីមិនស្វែងរកការពិត ដើម្បីកែលម្អស្ថានការណ៍ទេ កម្ពុជា​អា​ចនឹងបន្តខាតបង់ ខណៈ​រដ្ឋាភិបាលបានបង្ហាញជំហរស្របនឹងលោកខាងលិចបណ្ដើរៗទៅហើ​យនោះ។

លោកថា៖ «ពីព្រោះរដ្ឋាភិបាលបច្ចុប្បន្ន យើងឃើញមានការឈរជំហរនយោបាយការបទេសហ្នឹងស្របនឹ​ង​លោកខាងលិច មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប មានសហគមន៍អន្តរជាតិ ជាដើម ក៏ប៉ុន្តែបើយើ​ងនៅតែឈរអាជំហរផ្ទៃក្នុង ដើម្បីរារាំងផ្ទៃក្នុង ដើម្បីរារាំងគូប្រជែងនៅក្នុងគណបក្សនយោបាយ បិទសេ​រី​ភា​ពសកម្មជន ឬគេហៅថាអ្នកសង្កេតការណ៍អន្តរជាតិលើកឡើងទេ កម្ពុជាអាចខាតបង់ពីបរិ​យាកាសរាប់​អាន ឬការឱ្យតម្លៃ»។

លោកបារម្ភថា បើកាលណាកម្ពុជាបាត់បង់តម្លៃប្រជាធិបតេយ្យពេញលេញ កម្ពុជាពិបាកនឹងទាក់ទាញវិនិយោគគិ​ន​បរទេសឱ្យមករកស៊ីនៅក្នុងប្រទេស ហើយថា បរិយាកាសនេះអាចនឹងមានសម្ពាធបន្ថែមទៀតពីក្រុមលោ​កសេរី ម្យ៉ាងតម្លៃការទូតនឹងកាន់តែធ្លាក់ចុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ