រយៈពេល៦ខែ កម្ពុជា​រកចំណូល​ពី​ការ​ចូល​ទស្សនា​អង្គរ​បាន​ជាង​២លាន​ដុល្លារ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កម្ពុជារកចំណូលបានជាង «២លាន ៤សែនដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ក្នុងរយៈពេល៦ខែ ​ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង១ ០០០ភាគរយ។ ​

​សេចក្ដីប្រកាសពត៌មានរបស់គ្រឹះស្ថានអង្គរកាលពីចុងសប្ដាហ៍មុន ឱ្យដឹងថា ចំណូលចូលទស្សនារមណីយដ្ឋានអង្គរក្នុងពេល៦ខែដើមឆ្នាំនេះជាង ២លានដុល្លារ (២ ៤២០ ០៨១) មានការកើនឡើង​ជាង ១ ០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ប្រភពដដែលបន្តថា​​ ក្រៅពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កម្ពុជាក៏បានលក់សំបុត្រទស្សនា «តំបន់កោះកែរ» ដល់ភ្ញៀវទេសចរអន្តរជាតិចំនួន១៨៧នាក់ បានចំណូលចំនួន២ ៨០៥ដុល្លារ និងចំណូលពីការលក់សំបុត្រទៅទស្សនានៅ «កំពង់ផែចុងឃ្នៀស» ដល់ទេសចរ ២ ៣៤០នាក់ បានចំនួន៩ ៣៤៥ដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបញ្ជាក់ថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ក៏បានឧបត្ថម្ភមួយចំនួនទៅមូលនិធិគន្ធបុប្ផាផងដែរ ​។

ស្ថិតិ​ទេសចរ​ផ្លូវការ​ក្រសួង​ទេសចរណ៍កាលពីឆ្នាំ២០២២ ​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប១៩៦ ៤៩៥នាក់ ដោយចំនួននេះថយចុះ៨៥​ភាគរយ ធៀប​ឆ្នាំ​២០២០។ ក្រសួងថា ចំនួននេះ​បង្ហាញថា ចំណូល​បាន​ពី​ទេសចរអន្តរជាតិ​មានចំនួន១៨៤លាន​ដុល្លារ ដោយ​ធ្លាក់ចុះ៨២​ភាគរយ ពោលគឺធ្លាក់ចុះ​ពី​ចំនួន១ ០២៣លាន​ដុល្លារ កាលពី​ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ