អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក អាបេ បាន​ទទួល​មរណភាព បន្ទាប់​ពី​រងការ​បាញ់ប្រហារ

យោងតាមក្រុមមន្ត្រី បានឱ្យដឹង​ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ត្រូវបានបញ្ជាក់ថាបានស្លាប់ហើយ បន្ទាប់ពីរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយរូប នៅថ្ងៃសុក្រនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន NHK

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនវ័យ៦៧ឆ្នាំរូប​នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដួលសន្លប់ ដោយសារតែការលួចបាញ់ប្រហារពីក្រោយខ្នងដោយខ្មាន់កាំភ្លើងដែលត្រូវបានគេស្គាលល់ថាជាអតីតទាហានជើងទឹកជប៉ុនមួយរូប ខណៈលោកកំពុងថ្លែងសុន្ទរកថាមួយនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

ទោះជាយ៉ាងណា​ មូលហេតុច្បាស់លាស់នៅពីក្រោយការលួចបាញ់ប្រហារនេះ នៅមិនទាន់ត្រូវបានដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែស៊ើបអង្កេតបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ