អង់គ្លេស​អាច​នឹង​រង​នូវ​សីតុណ្ហភាព​ក្ដៅបំផុត​មិន​ធ្លាប់​មាន​ក្នុង​សប្ដាហ៍​នេះ

ឆ្មាំយាមរាជវាំងម្នាក់​ទទួល​ទឹក​ផឹក​ស្របពេល​អាកាសធាតុ​ក្ដៅខ្លាំង នៅ​ខាង​ក្រៅ​វិមាន Buckingham ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០២២។ (REUTERS/John Sibley)

ចក្រភពអង់គ្លេសត្រូវបានព្យាករថា នឹង​ត្រូវ​រង​នូវ​សីតុណ្ហភាពក្ដៅខ្លាំង​បំផុត​រហូតដល់កម្រិត៤០អង្សារសេជាលើកដំបូងក្នុងសប្ដាហ៍នេះ។

រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថានឹងអាចឡើងលើសពីកំណត់ត្រាចាស់៣៨,៧អង្សារសេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងឡាយក៏បានជំរុញឱ្យសាធារណជនស្នាក់នៅក្នុងផ្ទះ កុំធ្វើដំណើរចេញក្រៅបើគ្មានការចាំបាច់ ខណៈ​សេវាកម្មរថភ្លើង និងសាលារៀនមួយចំនួនក៏ត្រូវបានផ្អាកដំណើរការផងដែរ។

គួរ​បញ្ជាក់ថា ភាគច្រើននៃទ្វីបអឺរ៉ុបបច្ចុប្បន្ន​កំពុងតែទទួលរងនូវបញ្ហារលកកម្ដៅដែលបានរុញសីតុណ្ហភាព​ឱ្យឡើងដល់រង្វង់៤០អង្សារសេនៅក្នុងតំបន់មួយចំនួន ខណៈករណីនេះក៏បានបង្កឱ្យមានជាភ្លើង​ឆេះ​​ព្រៃ​ក្នុង​តំបន់ជនបទមួយចំនួនក្នុងប្រទេសព័រទុយហ្គាល់ អេស៉្បាញ និងបារាំងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ