ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីព្រមានអង់គ្លេសចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន

ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស កាលពីថ្ងៃពុធ បានព្រមានទីក្រុងឡុងដ៍ ចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។

រូបឯកសារ៖ ក្បួនដង្ហែយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧២ នៅរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

អាមេរិក និងសម្ពន្ធមិត្តដាក់ទោសទណ្ឌបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា ចំពេលខួប២ឆ្នាំនៃការធ្វើរដ្ឋប្រហារ

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀត​លើ​របប​យោធា​មី​យ៉ាន់ម៉ា​ កាលពី​ថ្ងៃ​អង្គារ ចំគម្រប់​ខួប​ ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារ​យោធា ដោយ​កំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។

បាតុករ​កាន់​បដាតវ៉ា ខណៈ​បុគ្គលិកនិង​និស្សិត​នៅ​សាកលវិទ្យាល័យ Liverpool ចូលរួម​ការ​ជួប​ជុំ​ក្នុង​អំឡុង​ពេល​ថ្ងៃ​នៃ​ការ​ធ្វើ​កូដកម្ម នៅ​ក្នុង​ទីក្រុង Liverpool ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បុគ្គលិកសាកលវិទ្យាល័យជាង៧ម៉ឺននាក់នៅអង់គ្លេស នឹងធ្វើកូដកម្មរយៈពេល១៨ថ្ងៃទាមទារប្រាក់ឈ្នួលសមរម្យ

សហជីពសាកលវិទ្យាល័យ និង​មហាវិទ្យាល័យ (UCU) បាន​និយាយកាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ថា បុគ្គលិក​ជាង៧០ ០០០នាក់ មក​ពី​សាកលវិទ្យាល័យ​ចំនួន​១៥០ នៅទូទាំងប្រទេសអង់គ្លេស នឹង​ធ្វើកូដកម្មរយៈពេល១៨​ថ្ងៃ នៅ​ចន្លោះ​ខែ​កុម្ភៈ និងខែមីនា ខាងមុខនេះ ជុំវិញប្រាក់ឈ្នួល លក្ខ​ខណ្ឌ​ការ​ងារ និងប្រាក់សោធននិវត្តន៍។

ទង់ជាតិ​អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ថត​នៅ​ពី​មុខ​អគារ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​ក្នុង​ក្រុង Tehran​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានសញ្ជាតិអង់គ្លេសពីបទចារកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាន​រាយការណ៍ថា អ៊ីរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិ​តអតីត​អនុរដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អ៊ីរ៉ង់ម្នាក់ ដែល​មាន​សញ្ជាតិ​ពីរគឺ​ អ៊ីរ៉ង់-អង់គ្លេស ពីបទ​ «លួចយកការណ៍​ឱ្យអង់​គ្លេស»។

រដ្ឋមន្ត្រីក្រសួងសន្តិសុខអង់គ្លេស លោក Tom Tugendhat ដើរនៅខាងក្រៅផ្លូវ Downing ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

អង់គ្លេស​នឹង​ប្រកាស​ចាត់ទុក​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជា​ក្រុមភេរវករ

អង់គ្លេស នៅពេលខាងមុខនេះ នឹង​ប្រកាស​ជាផ្លូវ​ការ​ដោយ​ចាត់​ទុក​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ដែល​បាន​ចាប់​ខ្លួនមនុស្ស៧​នាក់ ជុំវិញការតវ៉ាប្រឆាំង​នឹង​រដ្ឋាភិបាលកាល​ពីស​ប្ដាហ៍​មុន​ ថាជា​ក្រុម​ភេរវករ​មួយ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ថ្លែងទៅកាន់សមាជិកសារព័ត៌មាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

អង់គ្លេសនឹងជួយដល់ការផ្លាស់ប្ដូរថាមពលបៃតងរបស់អាស៊ាន ខណៈត្រៀមខ្លួនធ្វើពាណិជ្ជកម្មជាមួយតំបន់នេះ

យោងតាមមន្រ្តីជាន់ខ្ពស់មួយរូប​របស់អង់គ្លេស បាន​ឱ្យដឹង​ថា ប្រទេសអង់គ្លេសមាន​បំណងដើរ​តួនាទីកាន់តែសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជួយតំបន់នេះក្នុងកា​រ​ផ្លាស់​ប្តូរ​ថាម​ពលបៃតងរបស់ខ្លួន។

លោក Rishi Sunak ដើរក្បែរទីស្នាក់ការកណ្តាលបក្ស Conservative Party នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអង់គ្លេសហៅទំនាក់ទំនងរវាងអង់គ្លេសនិងចិនដែលថា «យុគមាស» បានចប់ហើយ

នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក រីឈី ស៊ូណាក់ (Rishi Sunak) បាននិយាយកាលពីថ្ងៃចន្ទថា «យុគមាស» នៃទំនាក់ទំនងជាមួយប្រទេសចិនបានចប់ហើយ ដោយនិយាយថា មានការប្រឈមជាប្រព័ន្ធកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះផលប្រយោជន៍ និងគុណតម្លៃរបស់អង់គ្លេស។

លោក Rishi Sunak ដើរក្បែរទីស្នាក់ការកណ្តាលបក្ស Conservative Party នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សេតវិមាន៖ លោក ចូ បៃឌិន និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថ្មី លើកឡើង​ពី​ជំហរ​គាំទ្រ​អ៊ុយក្រែន​រួមគ្នា

សេតវិមានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​ លោក រីឈី ស៊ូណាក់ (Rishi Sunak) នៅក្នុងជំនួបតាមរយៈទូរសព្ទ​នៅ​ថ្ងៃអង្គារម្សិលមិញ បានអះអាងសាជាថ្មីពីការកសាងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ដែល​ក្នុងនោះ ពួកគេក៏បានក្រើនរំលឹកពីសារៈសំខាន់នៃការគាំទ្រដល់អ៊ុយក្រែនផងដែរ។

លោក Rishi Sunak ដើរក្បែរទីស្នាក់ការកណ្តាលបក្ស Conservative Party នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោក Rishi Sunak នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​ជំនួស​លោកស្រី Liz Truss

លោក Rishi Sunak នឹងត្រូវតែងតាំងដោយព្រះមហា​ក្សត្រ Charles ទី៣ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស​ថ្មី​ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពីរូបលោកឈ្នះការប្រកួតប្រជែងក្នុងការដឹកនាំគណបក្ស​ Conservative Party។

​លោក Rishi Sunak​ ​ថា​ ​​ខ្លួន​កំពុង​ឈរ​ឈ្មោះ​ ​ដើម្បី​ក្លាយ​ជា​​នាយ​ករដ្ឋ​​​​មន្ត្រី​​អង់គ្លេស​​បន្ទាប់​​

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយរូបរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានបញ្ជាក់ឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា រូបលោកកំពុងតែឈរឈ្មោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួស​ លោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ