អាមេរិក​ផ្ដល់​ជំនួយ​យោធាថ្មី​ចំនួន​៤០០លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

U.S. Secretary of State Antony Blinken attends a news conference with Qatar’s Foreign Minister Sheikh Mohammed bin Abdulrahman Al-Thani (not pictured), in Doha, Qatar, November 22, 2022. REUTERS/Ibraheem Al Omari

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាមេរិកបានអនុម័តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៤០០​លានដុល្លារ​បន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូល​ទាំង​អាវុធ បរិក្ខា​រយោធា​ និងឧបករណ៍ការពារដែនអាកាស ​ជាដើម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក​រូបនេះបន្ត​ថា៖ «គ្រាប់​កាំភ្លើង​ធំ កាំជ្រួចការ​ពារ​ដែន​អាកាស និង​យាន​ជំនិះ​យោធា​ទំនើបៗ​​ដែលយើង​កំពុងតែផ្តល់ជូននេះ ពិតជាមានសារៈសំខាន់ក្នុងការជួយដល់ប្រទេសអ៊ុយក្រែនក្នុងសមរភូមិ [តទល់នឹងទ័ពរុស្ស៊ី]»។

ជាមួយគ្នានេះ មន្ទីរបញ្ចកោណអាមេរិក (Pentagon) ក៏បានបញ្ជាក់ដែរថា កញ្ចប់ជំនួយនោះ ក៏រួមមានអាវុធបន្ថែមទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និងប្រព័ន្ធរ៉ុក្កែតចល័ត ហាយ​ម៉ាស (HIMARS) ផងដែរ។

គួរបញ្ជាក់ថា កញ្ចប់ជំនួយផ្នែកយោធារបស់អាមេរិក ផ្ដល់ឱ្យអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ គឺមានចំនួនប្រមាណ១៩,៧​ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៊ី​បាន​បើក​​ការ​​ឈ្លាន​​ពាន​ទ្រ​ង់ទ្រាយ​ធំ​របស់​ខ្លួនទៅ​លើប្រទេសមួយនេះ​កាលពីខែកុម្ភៈមក។

ទាក់ទិននឹងករណីនេះ ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប ធ្លាប់បានព្រមាន​កាលពីពេលកន្លងទៅថា ការកើនឡើងនៃការគាំទ្រផ្នែកយោធាដែលផ្តល់ដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ពួកគេ គឺជាការចាក់សាំងលើភ្លើងបន្ថែមទៀត ហើយ​វា​ក៏អាចនឹងនាំ​មក​នូវ​ហានិភ័យនៃ​​ការ​ប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងពេញលេញបាន នាពេលខាងមុខផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ