នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយនៅ​ឆ្នាំ​២០២២ នៅ​ផ្សារហ៊ុន​តូក្យូ (Tokyo Stock Exchange – TSE) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Issei Kato)

អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​ទទួល​ការ​អញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រធានលេខាធិការគណៈ​រដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno ការអញ្ជើញនេះបានធ្វើឡើង​​តាមរយៈប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Andriy Yermak ទៅកាន់ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​អ៊ុយក្រែន កាលពីថ្ងៃពុធ។

ទោះជាយ៉ាណា មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយ ថាតើទស្សនកិច្ច​នេះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ។

ទាក់ទិននឹងករណីនេះ លោក Hirokazu Matsuno បន្ថែមថា៖ «ប្រទេសជប៉ុន គឺតែងតែឈរជាមួយនឹងពលរដ្ឋអ៊ុយក្រែនជានិច្ច ខណៈខ្លួនក៏នឹងចាត់វិធានការសមស្របទាំងឡាយ ក្នុងនាមជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ [G7] នៅឆ្នាំនេះផងដែរ»។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា នៅសប្តាហ៍ក្រោយនេះ ក៏គ្រោងនឹងធ្វើដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជា​សមាជិក G7 មួយចំនួន ដែលរួមមាន បារាំង អ៊ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ផងដែរ ខណៈវាជាដំណើរទស្សនកិច្ចការទូតដ៏សំខាន់មួយ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ប្រចាំឆ្នាំ នៅខែឧសភាខាងមុខនេះ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ