ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការបណ្ដុះបណ្ដាលប្រព័ន្ធមីស៊ីលរបស់អាមេរិកដល់អ៊ុយក្រែន បញ្ជាក់ពីការចូលរួមរបស់ប្រទេសនេះក្នុងសង្គ្រាម

Russian Deputy Defence Minister Anatoly Antonov speaks during a news briefing on the situation in Syria, at the Russian Defense Ministry in Moscow, Russia, October 7, 2016. REUTERS/Maxim Zmeyev

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា ការ​ដែល​អាមេរិក​គ្រោង​នឹង​​បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់ប្រព័ន្ធ​មីស៊ីល Patriot គឺបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត​នៃការចូលរួមរបស់ប្រទេសនេះនៅក្នុងជម្លោះក្នុងប្រទេស​អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ​ដែលត្រូវបានបង្ហោះដោយស្ថានទូតរបស់ខ្លួន លោក Anatoly Antonov បន្ត​ថា៖ «ការសម្រេចចិត្តរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល​នៅ​មូល​ដ្ឋាន​យោធា Fort Sill ក្នុងរដ្ឋ Oklahoma គឺជាការបញ្ជាក់ឱ្យឃើញមួយផ្សេងទៀត​នៃការចូលរួមជាក់ស្ដែងរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះអ៊ុយក្រែន ដោយឈរនៅខាងទីក្រុងកៀវ»។

លោកបន្ថែមថា គោលបំណងពិតប្រាកដរបស់អាមេរិក គឺការធ្វើឱ្យមានការខូចខាតឱ្យបានច្រើនតាមដែល​អាចធ្វើទៅបានលើប្រទេសរុស្ស៊ី នៅលើសមរភូមិ តាមរយៈការប្រើប្រាស់ដៃរបស់អ៊ុយក្រែន។

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឱ្យដឹងថា ការបណ្តុះបណ្តាលនេះនឹងធ្វើឡើងនៅឯមូលដ្ឋានយោធា Fort Sill ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ភាពតាន​តឹង​រវាង​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្គ្រាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ជាការឆ្លើយតប សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់​លើរុស្ស៊ី ខណៈ​ខ្លួនក៏បានផ្គត់ផ្គង់អាវុធ និងជំនួយជាបន្តបន្ទាប់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុ​ល្លារសម្រាប់ជួយគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ