ក្រសួងមុខងារសាធារណៈអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធឲ្យប្រញាប់ពន្លឿនក្នុងការរៀបចំឯកសារស្នើសុំដំឡើងដំណែងមន្ត្រីរបស់ខ្លួនប្រចាំឆ្នាំ២០១៦ ឲ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ខែកញ្ញាខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈចេញផ្សាយកាលពីថ្ងៃទី២ខែសីហាបានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងពន្លឿនពិនិត្យក្នុងការដំឡើងឋានន្តរស័ក្តិដល់មន្ត្រី តាមវេនជ្រើសរើស តាមអតីតភាពការងារ ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព។
ក្រសួងមុខងារសាធារណៈបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនោះថាប្រសិនជាក្រសួងស្ថាប័នដែលធ្វើការយឺតយ៉ាវមិនទាន់ពេលកំណត់នោះ ក្រសួងមុខងារសាធារណៈនឹងធ្វើរបាយការណ៍រាយការណ៍ពីភាពយឺតយ៉ាវនោះប្រាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕