អតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកកម្មពិសេស លោក មិន ឃិន បានទទួលមរណភាពនៅព្រឹកថ្ងៃទី៨ខែកញ្ញានេះនៅក្នុងប្រទេសថៃ។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សុះ មុះសិន បានបញ្ជាក់ថា លោក មិន ឃិន បានទទួលមរណភាពដោយសារជំងឺនៅក្នុងជន្មាយុ៧៨ឆ្នាំ។ លោកបញ្ជាក់ថា ពេលនេះសព លោក មិន ឃិន នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសថៃនៅឡើយ។
លោក មិន ឃិន បានប្តូរតួនាទីពីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាទៅជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដោយហេតុផលថា មានជំងឺប្រចាំកាយ៕