ក្រសួងការងារបានឲ្យដឹងថា កម្មករចំនួន២០នាក់ បានរងរបួសធ្ងន់ និង ស្រាល ដោយសាររថយន្តដែលពួកគេជិះចេញពីធ្វើការងារ ហើយបានក្រឡាប់កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ នៅត្រង់ចំណុចឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកមពង់ស្ពឺ។
រថយន្តប្រភេទ១តោនកន្លះបានដឹកកម្មករោងចក្រចំនួន ៤៧ នាក់ចេញពីធ្វើការបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានកម្មកររងរបួសស្រាល១២ នាក់ និងធ្ងន់ ៨នាក់។ ក្នុងចំណោមជនរងគ្រោះធ្ងន់ទាំង ៨នាក់ មាន៣នាក់ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ និង១៧នាក់ទៀតបានសម្រាកព្យាបាលនៅគ្លីនិកផ្សារប៉័ងសី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកានេះ។
ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៤០នាទីត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកមពង់ស្ពឺ៕