នាយករដ្ឋមន្រ្តីជប៉ុនក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះបានស្នើទៅសហរដ្ឋអាមេរិកឲ្យលើកឡើងជាមួយកូរ៉េខាងជើង ករណីជនជាតិជប៉ុនដែលត្រូវឃុំខ្លួននៅប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីសហរដ្ឋអាមរិក បានថ្លែងក្នុងសន្និសិទការសែតបន្ទាប់ពីជំនួបជាមួយលោក ស៊ិនស៊ូ អាបេ ថាជប៉ុនសុំឲ្យលោក និយាយជាមួយកូរ៉េខាងជើង អោយដោះលែងជនជាតិជប៉ុនដែលកូរ៉េខាងជើងបានចាប់ជម្រិត។
ការស្នើរបស់ភាគីជប៉ុននេះធ្វើឡើងមុនពេលដែលមានជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួបជាមួយប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ុននៅប្រទេសសឹង្ហបុរីនៅថ្ងៃទី១២ខែមិថុនាខាងមុននេះ។
តាមរបាយការណ៍ពីប៉ូលីសជប៉ុនដែលដកស្រង់ដោយសារព័ត៌មាន ស្រ្តេតថាម ចន្លោះពីទសវត្សឆ្នាំ១៩៧០ដល់១៩៨០ ជនជាតិជប៉ុនប្រមាណជា៨០០នាក់បានបាត់ខ្លួន ហើយជប៉ុនបានសង្ស័យថាពួកគេមួយចំនួនត្រូវបានចាប់ជម្រិតដោយពួកចារកម្មកូរ៉េខាងជើង។