ក្រុមអ្នកឯកទេសខាងសេដ្ឋកិច្ចនៃប្រទេសភូមា(មីយ៉ាន់ម៉ា)លើកឡើងថារយៈពេលចុងក្រោយនេះ លំហូរវិនិយោគទុនបរទេសកាន់តែកើនឡើងមកកាន់ប្រទេសភូមាជាពិសេសពួកគេរង់ចាំរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
ប្រទេសភូមានឹងមានការផ្ទេរអំណាចលើកដំបូងពីក្រុមអ្នកនយោបាយលើកបន្តុបដោយពួកយោធាទៅឱ្យ គណបក្សប្រឆាំងរបស់អ្នកប្រជាធិបតេយ្យដ៏ល្បីល្បាញអ៊ុងសានស៊ូជី។
លោក Aung Naing Oo, អគ្គលេខាធិការនៃគណៈកម្មាការ វិនិយោគទុនមីយ៉ាន់ម៉ាដែលស្រង់មកចុះផ្សាយដោយកាសែតភូមាIrrawaddyបាននិយាយថាក្រុមវិនិយោគទុនបរទេសសំខាន់ៗជាច្រើន កំពុងតែ សំឡឹងមកកាន់ភូមា ខណៈពួកគេរង់ចាំរដ្ឋាភិបាលថ្មីចេញរូបរាង។
ចំណែកលោកAye Lwin អគ្គលេខាធិការសហភាពសហព័ន្ធពាណិជ្ជកម្មនិងឧស្សហកម្មមីយ៉ាន់ម៉ា និយាយថាទោះជាប្រជាធិបតេយ្យភូមាមានភាពមិនជាក់លាក់ផ្នែកប្រជាធិបតេយ្យក៏ដោយ ក៏វិនិយោគទុន បរទេសមានការកើនឡើងដែរ។ តែលោកថាអ្នកវិនិយោគទុនបរទេសកំពុងសំឡឹងមើលដែរ ថាតើពួកគេ អាចធ្វើអ្វីបានទៀត។
តាមរបាយការណ៍របស់គណៈកម្មាការវិនិយោគទុនមីយ៉ាន់ម៉ា រយៈពេលមួយឆ្នាំចុងក្រោយនេះ ប្រទេសដែលដាក់វិនិយោគទុនខ្លាំងជាងគេ គឺប្រទេសសិង្ហបុរី ដែលមានទំហំវិនិយោគទុន៣ពាន់លានដុល្លារក្នុង លំដាប់ទី១ ហើយប្រទេសចិនធ្លាក់មកលំដាប់ទី២ ដោយមានទំហំវិនិយោគទុន៦៧០លានដុល្លារអាមេរិក ៕
ប្រភព: Irrawaddy