ACU នឹង​បញ្ជូន​ប្រធាន​ការិយាល័យ​នៃ​អគ្គនាយក​ដ្ឋាន​គយទៅ​តុលាការនៅ​​រសៀល​នេះ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយថានឹងបញ្ជូនមន្រ្តីគយម្នាក់ទៅកាន់តុលាការនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីឃាត់ខ្លួនសួរចម្លើយអស់រយៈ២ថ្ងៃមកនេះ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យវីអូឌីដឹងថាអង្គភាពនេះបានឃាត់ខ្លួន លោក អ៊ឹង ជាវេង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ នៅម៉ោង៧យប់ថ្ងៃទី១៣ខែកក្កដា។ លោកពុំបានបញ្ជាក់ថាលោក អ៊ឹង ជាវេង ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថាជាបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយដែលទាក់ទងទៅនឹងតួនាទីរបស់លោក អ៊ឹង ជាវេង។

លោកថា៖ ជាបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ។ អញ្ចឹងបើគាត់កាន់ការិយាល័យវិនិយោគមិនមែនរោងចក្រកាត់ដេរអញ្ចឹង អាហ្នឹងពាក់ព័ន្ធរឿងរោងចក្រហើយប្អូនណា។ ពាក់ព័ន្ធរឿងក្រុមហ៊ុនអីមកធ្វើវិនិយោគជាមួយគាត់ៗមិនត្រូវទារលុយគាត់ទារលុយ វាចូលក្នុងហ្នឹងហើយប្អូនណា

បើតាមលោក ឱម យ៉ិនទៀង លោក អ៊ឹង ជាវេង អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅម៉ោងប្រហែល៣រសៀលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ