បក្សចំនួន៥ហែរក្បួនធំក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនៅរាជធានីភ្នំពេញ

ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនេះ​ មានគណបក្សនយោបាយចំនួន ៥ បានហែរក្បួនឃោសនា​ស្វែង​​​រកអ្នកគាំ​ទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ……

តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនស្ត្រីពពោះជំនួស៣២នាក់

តុលាការក្រុងភ្នំពេញកាលពីម្សិលមិញ បានសម្រេច​ចោទប្រកាន់ស្រ្ដីស៊ីឈ្នួលពរពោះ៣២នាក់ ដោយចោទពីបទការជួញដូរមនុស្សដោយឆ្លងដែន ដែល​ស្ថិត​ក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និង   អំពើធ្វើអាជីវកម្មផ្លូវភេទ។

អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ​មិន​ទាន់​ហ៊ាន​ប្រើប្រាស់​ទឹក​ព្រែក​ទេរ​នៅ​ឡើយ​

អ្នកភូមិខេត្តក្រចេះដែល​រងគ្រោះពីករណីពុលទឹកព្រែកទេរ មិនទាន់ប្រើប្រាស់ទឹកព្រែកនេះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចកាលពីមុននៅឡើយទេរហូតមកដល់ពេលនេះ ខណៈដែល​រដ្ឋាភិបាលឲ្យ​ពួកគាត់​ងាកមកប្រើប្រាស់ទឹកអណ្តូងស្នប់ជំនួសវិញ។

ក្រសួង​សុខាភិបាល​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​ផ្តាសាយ​ជ្រូក​

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យ ប្រជាពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នពីជំងឺផ្ដាសាយជ្រូក H1N1 ក្នុងរដូវវស្សា ខណៈដែលថ្មីៗនេះ ប្រទេសជិតខាងបានប្រកាសសារជាថ្មីពីការរីករាលដាលជំងឺផ្ដាសាយជ្រូក ឬជំងឺផ្ដាសាយធំនេះ។

បទសម្ភាសន៍៖ ជម្លោះដីធ្លីមិនកើនឡើងតែក្លាយជាបញ្ហារ៉ាំរ៉ៃសម្រាប់សង្គម

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនៅរាជធានី និង នៅតាមបណ្តាខេត្តនានា បានស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធស្ទើររាល់ថ្ងៃ។ អ្នកឃ្លាំមើល អះអាងថា ជម្លោះដីធ្លីមិនកើនឡើងទេ ប៉ុន្តែបញ្ហានេះកំពុងតែក្លាយជាជំងឺរ៉ាំរ៉ៃនៅសង្គម។

បទ​យកការណ៍​៖​ គណបក្ស​នយោបាយ​បោះពុម្ព​អាវ​និង​មួក​ត្រៀម​ឃោសនា​បោះឆ្នោត​២០១៨

ខណៈយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ជិតមកដល់នៅតាមរោងពុម្ពនីមួយៗមានការមមាញឹកជាមួយការទទួលបញ្ជាទិញនិងបោះពុម្ព អាវ មួក ក៏ដូចជាស្ទីកឃើ ពីតំណាងនៃគណបក្សនយោបាយផ្សេងៗ ដើម្បីចូលរួមឃោសនាបោះឆ្នោតដែលនឹងចាប់ផ្ដើមដំណើរការក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ។

ក្រុមហ៊ុន​ Google​ ថា​ការ​ផ្ញើ​សារ​អ៊ីម៉ែល​តាម​ Gmail ​ត្រូវ​បាន​អាន​ដោយ​ភាគី​ទី៣​

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានអះអាងថា សារអ៊ីម៉ែលលក្ខណៈឯកជន ដែលត្រូវបានផ្ងើនិងត្រូវបានទទួល ដោយអ្នកប្រើប្រាស់គណនី Gmail ជួនកាល គឺអាចត្រូវបានអាន ដោយអ្នកបង្កើតកម្មវិធី (app developers) ដែលជាគីទី៣, ពោលគឺមិនត្រឹមតែត្រូវបានអាន (ត្រួតពិនិត្យទិន្ន័យ) ដោយម៉ាស៊ីនកុំព្យូទ័រនោះទេ។ នេះបើតាមការចុះ​ផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ៣មិថុនា។

ចិនផ្តល់ជំនួយម៉ាស៊ីន​សម្អាតទឹកកខ្វក់​តម្លៃ​៦​ម៉ឺន​ដុល្លារ​​ដល់​កម្ពុជា

មន្ត្រី​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ២​គ្រឿង ត្រូវ​បាន​ចិន​ផ្ដល់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ថា សម្រាប់​សម្អាត​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កែប។

សាលា​​រាជ​ធានី​​គ្រោង​​បន្ថែម​​ខ្សែ​​ដឹក​​ជញ្ជូន​​សាធារណៈ​​ក្រោយ​​រថយន្ត​​​២០​​គ្រឿង​​ទៀត​​មក​​ដល់​

សាលា​រាជធានីភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរ​ការរថយន្ត​ក្រុង​សាធារណៈ ២០​គ្រឿង​បន្ថែម​ទៀត បន្ទាប់​ពី​រថយន្ត​ទាំង​នោះ​ដែល​ជា​​ផ្នែក​មួយ​នៃ​ជំនួយ​រថយន្ត​ក្រុង ៨០​គ្រឿង​ពី​ប្រទេស​ជប៉ុន​នោះ ត្រូវ​បាន​ដឹក​ញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

មន្ត្រី​​​ថា​ បទ​​ល្មើស​​គ្រឿង​​ញៀន​​ថយ​ ខណៈ​​ដែល​​ឃាត់​​ខ្លួន​​មនុស្ស​​​ជិត​​៨​​ពាន់​​នាក់​​នៅ​​ឆមាស​​ទី​​១​

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត ​៨​ពាន់​​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ ​ថា បទល្មើសគ្រឿង​ញៀន​បាន​ថយ​ចុះ នៅ​ក្នុង​ឆមាស​ទី​១​ដើម​ឆ្នាំ​នេះ។