មនុស្ស​​ជិត​​១​​ពាន់​​នាក់​​ស្លាប់​​នៅ​​ឆមាស​​ទី​​១​​​ឆ្នាំ​​នេះ​ ខណៈ​​មន្ត្រី​​ថា​ តួ​លេខ​​​គ្រោះ​​ថ្នាក់ចរាចរណ៍ថយចុះ

មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១ពាន់​នាក់ បាន​ស្លាប់ ហើយ​ជិត ២៤០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឆមាសទី​១ដើម​ឆ្នាំនេះ បើទោះបី​ជា​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ក៏​ដោយ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវបានចោទប្រកាន់ពីបទពុករលួយ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានចោទប្រកាន់​ដោយតុលាការ​នៅព្រឹក​ថ្ងៃពុធនេះ ពីបទ​រំលោភ​​បំពានសេចក្តីទុកចិត្តនិងពីបទប្រព្រឹត្តិអំពើពុករលួយ…..

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​ចាប់​ខ្លួន​និង​​ចោទ​​ប្រកាន់​នៅ​​ថ្ងៃ​​ពុធ​

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួននិងអាច​ត្រូវ​​ចោទ​ប្រកាន់នៅថ្ងៃពុធស្អែកនេះ ជុំវិញបញ្ហា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន SRC International ដែលជាអតីតអង្គភាពមូលនិធិរដ្ឋាភិបាលមួយឈ្មោះ 1Malaysia Development Berhad (1MDB) នេះបើតាមរ៉យទ័រ។

បទយកការណ៍៖ អាហារដ្ឋានបែបជនជាតិដើមភាគតិច បង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ

នៅ​ក្នុង​ប្រទេស​កម្ពុ​ជាក៏​ដូចជានៅ​ក្នុង​រាជធានី​ភ្នំពេញ ឃើញមាន​អាហារដ្ឋាន​ជា​ច្រើន​បែប​ច្រើន​មុខ​ មាន​ទាំង​បែប​ខ្មែរ ថៃ​ ចិន​ ជប៉ុន និងអឺរ៉ុប ប៉ុន្តែ​ពុំ​ឃើញ​មាន​អាហារដ្ឋានដែលមាន​បម្រើអាហារ​បែបបង​ប្អូន​ជន​ជាតិ​ដើម​នោះ​ទេ។

លោក​ ហ៊ុន សែន​ ​ថា​ គ្មាន​​ការ​​ប្រគល់​​បឹង​​យក្ស​​ឡោម​​ឲ្យ​​ក្រុម​ហ៊ុន​​ឯកជន​​ឡើយ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា បឹង​ធម្មជាតិ​ដ៏​ធំ​ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី ភាគ​ឦសាន​កម្ពុជា មិន​ត្រូវ​បាន​ប្រគល់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ណា​មួយ​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ប្រតិកម្ម​របស់​លោក​តប​ទៅ​នឹង​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក។

ការជួយសង្គ្រោះនៅថៃ៖ មនុស្សទាំង១៣នាក់រកឃើញថានៅរស់បន្ទាប់ពីបាត់ខ្លួន៩ថ្ងៃ

ក្មេងប្រុសចំនួន១២នាក់និងគ្រូបង្វឹកបាល់ទាត់​ ដែលបាត់ខ្លួននៅក្នុងរូងភ្នំនៅ​ក្នុង​ប្រទេសថៃ​​អស់រយៈពេល៩ថ្ងៃ ត្រូវ​បានរកឃើញ​ដោយអ្នកមុជទឹក​ នៅក្នុងរឿងមួយ ដែលបង្កការ​ភ្ងាក់​ផ្អើល​​ពេញទូទាំងប្រទេសថៃ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

ក្រសួងអប់រំ

រដ្ឋ​មន្ត្រី​អប់រំ​ប្ដេជ្ញា​រក្សា​ការ​រឹត​បន្តឹង​លើ​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ដូច​ឆ្នាំ​មុនៗ

រដ្ឋ​មន្ត្រី​ក្រសួ​ង​អប់រំ លោក ហង់ជួន ណារ៉ុន បាន​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​នឹង​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ដូច​ឆ្នាំ​មុន​ៗ​ដដែល ខណៈ​ដែល​ចំនួន​សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់។

រដ្ឋាភិបាល​​ជួយ​​សង្គ្រោះ​​ពលរដ្ឋ​​ខ្មែរ​​១៤​​នាក់​​​​ពី​​ក្រៅ​​ប្រទេស​​រួម​​ទាំង​​កុមារ​​៣​​នាក់​​

ពលរដ្ឋ​ខ្មែរ ១៤​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់​ផង​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះនៅ​ឯ​ក្រៅ​ប្រទេស និង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ខែ​មិថុនា​កន្លងម​ក​នេះ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។

កងទ័ពមុជទឹកថៃពង្រីកការជីកច្រកចូលរូងភ្នំនៅ​ក្នុង​ការស្វែងរកក្រុមមនុស្សបាត់ទាំង១៣នាក់

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃ បានធ្វើការបោសសម្អាតផ្លូវបំបែកមួយ សម្រាប់អ្នកមុជទឹក​នៅ​ខាង​ក្នុងបរិវេណរូងភ្នំ​ដែលជោរជន់ដោយទឹកជំនន់នៅថ្ងៃចន្ទនេះ ខណៈ​ដែល​ការ​ស្វែង​រក​ក្មេង​ប្រុស​ចំនួន​១២​នាក់និងគ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួកគេបានឈានចូលក្នុងថ្ងៃទី៩។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្ងាក់ងារ​សារព័ត៌មានរ៉យទ័រ។

ភ្ញៀវ​​ចូល​​ទស្សនា​​តំបន់​​អង្គរ​ និង​​ចំណូល​​សុទ្ធ​​តែ​​កើន​​ឡើង​​ព្រម​​គ្នា​​ក្នុង​​រយៈ​ពេល​​៦​​ខែ​​​

ប្រតិបត្តិករ​នៃ​​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ចំណូល​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទេសចរណ៍​​​តំបន់​អង្គរ សុទ្ធ​តែ​បាន​កើន​ឡើង​ ​នៅ​ក្នុង​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​នេះ។