ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អត្ថបទ​ទស្សនៈ​៖ សុបិន​ចង់​ក្លាយ​ជា​មហា​អំណាច​ភូមិភាគ​កណ្ដាល​របស់​ចិន​ក្រោម​អធិរាជ​ក្រហម ស៊ី ជីនពីង

ចិន ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ពេញចិត្ត​នយោបាយការបរទេសបុរេសកម្ម (proactive)​ ដើម្បីចិនខ្លាំងក្លា​ និងជាប្រទេសអ្នកមាន​ ព្រមទាំងមានសមត្ថភាពការពារខ្លួនឯងផង​ ហើយអាចក្ដោបក្រសោបជោគវាសនារបស់ខ្លួននៅចំកណ្ដាលបេះដូងនៃសុបិនរបស់ចិនផង​។​ ចិនដែលក្លាយជាប្រទេសអ្នកមាននិងមានអំណាច​ កំពុងមានបំណងជំនួសអាមេរិកជាមហាអំណាចអាស៊ី​។

អត្ថបទ​ទស្សនៈ​៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល

ដោយសង្កេតឃើញជាទូទៅ​ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម​ ឬក៏ “ប្រសិទ្ធភាព”​ ដោយមនុស្សមួយក្រុមទៀត។​ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ ​(“ក្រមសីលធម៌” និង ​”ប្រសិទ្ធភាព”​) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អត្ថបទ​ទស្សនៈ​៖​ តើ​សម្ព័ន្ធភាព​អូឃឺស​ (AUKUS)​ ជា​តក្ក​នៃ​តុល្យភាព​អំណាច​ដើម្បី​ទប់ស្កាត់​ចិន​មែន​ឬ​ទេ?

កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ជាកញ្ចក់ឆ្លុះបង្ហាញពីរបៀបដែលពិភពលោកដំណើរការតាមទ្រឹស្តីប្រាកដនិយមនៃតុល្យភាពអំណាច ដោយចរិតនយោបាយទប់ស្កាត់ការរះឡើងរបស់ចិន។

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

អត្ថបទ​ទស្សនៈ៖​ សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​ និង​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​របស់​អាមេរិក​និង​ចិន

នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទន្លេមេគង្គដែលគ្របដណ្ដប់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់មហាអំណាចធំៗ ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ។ អ្វីដែលលេចធ្លោជាងគេនោះ គឺសារៈសំខាន់នៃការរីកចម្រើនរបស់តំបន់នេះនៅក្នុងផ្លូវពាណិជ្ជកម្មពិភពលោក ដែលជាទីតាំងភូមិសាស្ត្រនៅជិតចំណុចក្តៅ (ដូចជា សមុទ្រចិនខាងត្បូង និង ច្រកម៉ាឡាកា) និងវត្តមានសេដ្ឋកិច្ច ការទូត យោធារបស់ចិននៅក្នុងតំបន់ កំពុងកើនឡើង។