គ្រួសារលោក កែម ឡី ស្នើតុលាការវែកមុខឃាតកពិត ជាជាងចាត់ការអ្នករៀបចំបុណ្យ  

ក្រុមគ្រួសារលោក កែម ឡី ស្នើឲ្យតុលាការបន្ដវែកមុខរកឃាតកពិតប្រាកដ និងអ្នកពាក់ព័ន្ធក្នុងរឿងឃាតកម្ម ជាជាងចាត់ការលើគណៈកម្មាការរៀបចំបុណ្យសព ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួន។

សហជីពជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ថៅកែរត់ចោលកម្មករ

មន្ត្រីសហជីពជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ថៅកែរោងចក្រកុំឲ្យ  គេចវេសពីការទទួលខុសត្រូវ ក្នុងការផ្ដល់សំណង និងប្រាក់បំណាច់ផ្សេងៗ ហើយប្រកាសក្ស័យធន រត់ចោលមិនរកដំណោះស្រាយជូនកម្មករ។​

HRW ស្នើប្រទេសពាក់ព័ន្ធ ដាក់ទណ្ឌកម្មលើកម្ពុជាដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ស្នើទៅបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ចូលរួមដាក់ទណ្ឌកម្ម និងវិធានការចាំបាច់នានា មកលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

អាជ្ញាធរឃាត់ខ្លួនជនជាតិវៀតណាម២២នាក់នៅខណ្ឌច្បារអំពៅ

អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ នៅ​រាជធានីភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​ថា ​ពួកគេ​ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋ​ខែ្មរ​ជិត​១​ពាន់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​បរទេស សង្គម​ស៊ីវិល​បន្ទោស​លើ​កង្វះ​ប្រព័ន្ធ​ការពារ

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅក្រៅប្រទេសជិត១ពាន់នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេជួបការរំលោភសិទ្ធិ និងការលំបាកនៅកន្លែងធ្វើការ។

ប្រមុខ​ការទូត​ថា ទួរគី​គោរព​អធិបតេយ្យ​ភាព​កម្ពុជា ជុំ​វិញ​វិធាន​ការ​នានា​​កាល​ពី​ឆ្នាំ​មុន

ប្រមុខ​ការទូត​កម្ពុជា អះអាងថា រដ្ឋាភិបាលទួរគី​គោរពអធិបតេយ្យភាពកម្ពុជា ជុំ​វិញ​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

ធនាគារជាតិ​កម្ពុជាព្រមានពីហានិភ័យគំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨

ធនាគារជាតិបានព្រមានថា ការគំរាមកំហែងលើទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយមិនច្បាស់លាស់របស់អាមេរិក និងការឡើងថ្លៃនៃអត្រាប្រាក់ដុល្លារជាដើម នឹង​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ។

រដ្ឋាភិបាលបង្កើតក្រុម​ការងារ​តាម​ដាន​អង្គការ​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស ដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈ​ក្រុមតាមដានយល់ថា អាចប៉ះពាល់សិទ្ធិសេរីភាពក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។

អ្នកជំនាញសារព័ត៌មានជំរុញឲ្យអ្នកនាំពាក្យស្ថាប័នរដ្ឋពង្រឹងការបំពេញតួនាទី

អ្នកជំនាញផ្នែកសារព័ត៌មានបានជំរុញឲ្យអ្នកនាំពាក្យនៅតាមស្ថាប័ននានារបស់រដ្ឋ ឲ្យពង្រឹងការបំពេញតួនាទីបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មាន​ពិតឲ្យបានគ្រប់គ្រាន់ទៅដល់ប្រជាពលរដ្ឋ។​

ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)

កាសែត​វៀតណាម​ថា លោក ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀតណាម

សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។