សហភាពអឺរ៉ុបផ្ដល់ជំនួយជិត៣លានអឺរ៉ូសម្រាប់អភិរក្សធនធាតិធម្មជាតិនៅមណ្ឌលគិរី
សហភាពអឺរ៉ុប បានប្រកាសផ្ដល់ជំនួយជិត ៣លានអឺរ៉ូសម្រាប់គម្រោងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តមួយស្ថិតនៅភាគឦសានប្រទេសកម្ពុជា។
សហភាពអឺរ៉ុប បានប្រកាសផ្ដល់ជំនួយជិត ៣លានអឺរ៉ូសម្រាប់គម្រោងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តមួយស្ថិតនៅភាគឦសានប្រទេសកម្ពុជា។
សមាជិកសភាកាណាដាមួយរូប បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ប៉ុន្ដែរដ្ឋាភិបាលអះអាងថា ករណីនេះជាការអនុវត្តច្បាប់។
មន្ត្រីជាន់ខ្ពស់ និងជាកូនស្រីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានស្នើទៅអង្គការសហប្រជាជាតិ ឲ្យព្យួរសមាជិកភាពរបស់កម្ពុជា ដោយថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជិតពាក់កណ្ដាលប្រទេស។
ក្រុមអ្នកអភិរក្សសត្វព្រៃ បានរកឃើញសំបុកពងសត្វកន្ធាយជិតផុតពូជមួយ នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។
ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញការតវ៉ាប្រឆាំងនឹងអាមេរិក និងសហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញនេះ ដោយចោទថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ខណៈដែលពួកគេគ្រោងរៀបចំវេទិកាមួយដែលនឹងជជែកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មេដឹកនាំកម្ពុជា បានអះអាងថា នឹងពិចារណាដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសមហាអំណាចមួយនេះវិញ បន្ទាប់ពីក្រុងវ៉ាស៊ីងតោន បានសម្រេចរឹតត្បិតទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ។
អតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយចោលកាលពីខែមុននោះ បានអំពាវនាវទៅក្រុមអ្នកគាំទ្រនៅក្រៅប្រទេស ឲ្យបន្ដការតស៊ូដោយអហិង្សា បន្ទាប់សហគមន៍អន្តរជាតិ បានឈានទៅដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍អង្គការអន្ដរជាតិចំនួន២ រកឃើញថា ពលករចំណាកស្រុកកម្ពុជា ច្រើនជួបបញ្ហាសុខភាពផ្លូវកាយ និងមានវិបត្តិផ្លូវចិត្ត បន្ទាប់ពីពួកគេជួបការលំបាកនៅកន្លែងធ្វើការ និងការរំលោភសិទ្ធិការងារនៅក្រៅប្រទេស។
មន្ត្រីជាន់ខ្ពស់អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រទេសនេះមិនធ្វើឲ្យដំណើរការប្រជាធិបតេយ្បល្អប្រសើរ នៅមុនការបោះឆ្នោត ប៉ុន្ដែ កម្ពុជាបានការពារចំណាត់ការរបស់ខ្លួនថា ជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។
ក្រុមសមាជិកសភាសអាមេរិក បានអះអាងនៅថ្ងៃនេះថា ពួកគេនឹងស្វែងរកវិធានការជាបន្ដបន្ទាប់ទៀតសម្រាប់ដាក់មកលើប្រទេសកម្ពុជា ដោយថា ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ បន្ទាប់ពីកម្ពុជាបានចាត់វិធានការបន្តបន្ទាប់ទៅលើគណបក្សប្រឆាំង។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម