រដ្ឋាភិបាលថាការនាំទំនិញទៅចិនកើន​ឡើ​ង ​៤២% ខណៈចិន​នាំចូលវិញ​កើនឡើង ៨៩%

រដ្ឋាភិបាលបានបង្ហាញរបាយការណ៍ថា ការនាំចេញស្បែកជើង និងសំលៀកបំពាក់ទៅចិន កើនឡើងជាង៤២ភាគរយ ហើយចិន​នាំចូលប្រទេសកម្ពុជាវិញកើនឡើង​៨៩ភាគរយ ។​

ADB ​ផ្ដល់កម្ចី៧០លានដុល្លារដល់កម្ពុជា​សម្រាប់​គម្រោ​ងកែលម្អផ្លូវថ្នល់ក្នុងខេត្តបី

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បានផ្ដល់កម្ចីដល់កម្ពុជាជាទឹកប្រាក់ ៧០លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តចំនួន៣។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

រដ្ឋាភិបាលព្រមានរឹបអូសទ្រព្យសម្បត្តិអតីតមន្ដ្រីបក្សប្រឆាំង១១៨រូប

រដ្ឋាភិបាល​កម្ពុជា​ថា គ្រោងស៊ើបអង្កេត និងព្រមានរឹបអូសទ្រព្យសម្បត្តិអតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប ប្រសិនបើ​ពួកគេបន្ដធ្វើសកម្មភាព ដែលរដ្ឋាភិបាលហៅថា ជា«ចលនាបដិវត្តន៍ពណ៌» ទោះបីជាតុលាការរំលាយបក្សប្រឆាំងចោលហើយក៏ដោយ។

អាមេរិកអបអរថ្ងៃ​៧​មករា ខណៈលោក ហ៊ុន សែន ចោទអាមេរិកថា បង្ក​សង្គ្រាម​នៅ​កម្ពុជា

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមអបអរសាទរ​ចំពោះ​ថ្ងៃ៧មករា បើទោះបី​ជា​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចោទ​អាមេរិក​ថា ស្ថិត​នៅ​ពី​ក្រោយ​នៃ​ភ្លើង​សង្គ្រាម​ស៊ីវិល និង​ការ​ឈាន​ទៅ​រក​របបខ្មែរ​ក្រហម​ដែល​បាន​កាប់​សម្លាប់​ប្រជាជន​កម្ពុជា​ក៏​ដោយ។

របាយការណ៍៖ វិនិយោគទុនចិន​នៅកម្ពុជាកើនឡើងស្ទើរពាក់កណ្តាល​

រដ្ឋាភិបាលបានបង្ហាញថា នៅឆ្នាំ២០១៧ អ្នកវិនិយោគចិនមកកម្ពុជាមានចំនួនកើនឡើងស្ទើរពាក់កណ្តាលបើប្រៀបធៀបទៅជាមួយរបាយការណ៍ក្នុងឆ្នាំ២០១៦។​

ជប៉ុនផ្ដល់រថយន្ដក្រុងដល់កម្ពុជាចំនួន​១៤០គ្រឿង

ជប៉ុនផ្ដល់រថយន្ដក្រុងចំនួន​១៤០គ្រឿងដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។​

ព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤

បទយកការណ៍៖ ជនរងគ្រោះនៃការបង្ក្រាបបាតុកម្មកាលពី៤ឆ្នាំមុនស្នើកុំរុញការទទួលខុសត្រូវដាក់គ្នា

«ខ្ញុំគិតថា វាជារឿងគួរឲ្យសោកសៅ និងក្ដុកក្ដួលជាទីបំផុត ក្នុងនាមជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ បែរជារងនូវភាពអយុត្ដិធម៌ គេចាប់ប្រើអំពើហិង្សា​ គេចាប់យកទៅឃុំខ្លួន ហើយផ្ដន្ទាទោសទៀត»។ នេះជាការរៀបរាប់របស់អ្នកការពារសិទ្ធិមនុស្សមួយរូប ដែលថាជា…

អាជ្ញាធរខេត្ដព្រះសីហនុថា ផ្ទះសំណាក់មួយចំនួនចាប់ផ្ដើមដំឡើងថ្លៃ២០ទៅ៣០% 

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់មួយចំនួន នៅក្នុងខេត្តនេះ បានចាប់ផ្ដើមដំឡើងថ្លៃឈ្នួល ខណៈបុណ្យចូលឆ្នាំសកលឆ្នាំ២០១៨ នឹងចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។

ក្រសួង​យុត្តិធម៌​ចាត់​តាំង​មន្ត្រី​សរសេរ​របាយការណ៍​សិទ្ធិ​មនុស្ស​ដាក់​ទៅ UN

ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារពិសេសមួយទៀត ​បន្ថែម​ទៅ​លើ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ដើម្បីសរសេររបាយការណ៍អំពី​ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនទៅអង្គការសហប្រជាជាតិ។

អ្នកវិភាគថា ចំណាត់ការរបស់លោក ត្រាំ ជា​សារ​រំឭកឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស

ក្រុមអ្នកវិភាគ យល់ថា ចំណាត់ការរបស់អាមេរិក ដែលសម្រេចបង្កកទ្រព្យសម្បត្តិមេដឹកនាំពិភពលោកមួយចំនួននោះ គឺជាសារក្រើនរំឭកកម្ពុជា​ឲ្យ​ងាកទៅ​គោរពកាតព្វកិច្ចសិទ្ធិមនុស្ស មុននឹងមានទណ្ឌកម្មបែបនេះ​ធ្លាក់មកលើមន្ដ្រីកម្ពុជា។