មន្រ្តី​​កម្ពុជា​រិះគន់​ UN លើ​សំណើ​បញ្ចេញ​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ-១៩​ក្នុង​ពន្ធនាគារ​

មន្រ្តីជាន់ខ្ពស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានរិះគន់សំណើរបស់អង្គការសហប្រជាជាតិ (UN) និងសង្គមស៊ី​វិលមួ​យចំនួនដែលស្នើ​​ឱ្យ​រដ្ឋាភិបាលបង្ហាញអត្តសញ្ញា​ណ​អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារ​​ទូទាំងប្រទេស ដោយថា ធ្វើ​​ឡើងតា​មតែបបូរមាត់។

កម្មករ​នៅ​ខេត្ត​ស្វាយរៀង​ថា​ ការ​​សម្រុក​ចេញ​ពី​កន្លែង​ធ្វើការ​ដោយ​បារម្ភ​ខ្លាច​សមត្ថ​កិច្ច​ឃុំ​ក្នុង​រោងចក្រ

កម្មកររោងចក្រដំឡើងកង់ អេ​អេន​ជេ និង​កម្មកររោងចក្រមួយចំនួនទៀត​នៅក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ពួកគាត់នាំគ្នាសម្រុកចេញពីកន្លែងការងារព្រមៗគ្នា និងមិនព្រមចូលធ្វើការ​វិញ ដោយបារម្ភខ្លាចសមត្ថកិច្ចឃាត់ពួកគាត់ឱ្យ​ធ្វើចត្តាឡីស័ក​​នៅក្នុងរោងចក្រ។

ជ្រូកនាំចូលពីវៀតណាម

រដ្ឋ​មន្រ្តី​កសិកម្ម​ណែនាំ​​ដល់​អាជ្ញាធរព្រំដែន​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ណែនាំ​ដល់អាជ្ញាធរនៅតាមព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងវាយលុកសារជាថ្មីក្នុងប្រទេស​នេះ និងឆ្លងរាលដាលដល់ខេត្តចំនួន៩ ដែលមានព្រំប្រទល់​ជាប់ព្រំដែនជា​មួយកម្ពុជា។

ក្រុមពន្លត់អគ្គិភ័យនិងក្រុមសមត្ថកិច្ច ប្រតិបត្តិការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃ ស្ថិតនៅភូមិសាស្ត្រភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរ​ក្រុង​សៀមរាប​កំពុង​ស៊ើប​រក​មូល​ហេតុ​ភ្លើង​ឆេះ​ព្រៃ​អភិរក្ស​បឹង​ពារាំង

អាជ្ញាធរក្រុងសៀមរាប កំពុងស៊ើបអង្កេតរកមើលដើមហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះព្រៃតំបន់អភិរក្សធនធានជីវចម្រុះ «បឹងពា​​រាំង» លើផ្ទៃដីជាង១០ហិកតា រយៈពេលជិត១សប្តាហ៍ ខណៈប្រធានសហគមន៍មើលឃើញពីតម្រុយបង្កឡើងដោយស្នា​ដៃមនុស្ស។

ផ្លូវ​ជាតិ​លេខ​៤​ នឹង​ចាប់​ផ្តើម​ពង្រីក​ទទឹង​ផ្លូវ​ពី​៧​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​នៅ​ឆ្នាំ​២០២២​

មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងស្តារនិងស្ថាបនា​ផ្លូវជាតិលេខ៤ឡើងវិញ​ នឹងត្រូវប្រើពេលប្រមាណ២ឆ្នាំ ក្នុងការ​ពង្រីក​ផ្លូវ​កៅស៊ូមួយនេះឱ្យក្លាយជា​ផ្លូវដែល​មាន​​ភាពងាយ​ស្រួលទាំងការដឹកជញ្ជូននិងការធ្វើដំណើររបស់​សាធារណ​ជន។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រមាណជិត១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សង្គម​ស៊ីវិល​ស្នើ​​អាជ្ញាធរ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ផលិត​ផល​ក្លែង​ក្លាយ​បន្ថែម​ទៀត​

មន្ត្រីអង្គការ​សង្គមស៊ីវិល ជំរុញទៅអាជ្ញាធរ​ពាក់ព័ន្ធពង្រឹងវិធានការទប់ស្កាត់ផលិតផលក្លែងក្លាយ​បន្ថែមទៀត​ ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនោះ ដើម្បីធានាប្រសិទ្ធភាព ខណៈពួកគេសង្កេតឃើញមានការ​​ចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា​នៅតែកើតមានឡើង។